ចុះខ្ញុំខុសអី?...មនុស្សច្រើនចំណាយថវិការទិញការសប្បាយ សុីផឹក លេងល្បែង ស្រីញី ចំណែកខ្ញុំវិញគ្រាន់តែលក់ទ្រព្យក្រៅខ្លួនមួយចំនួនដើម្បីទិញក្តីស្រម៉ៃ មានអីខុស គ្រាន់តែថា...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់ ពីវត្តមានយុវជនសំរាម ដែលនាពេលកន្លងមក ក្រុមរបស់ប្អូន បានធ្វើការសំអាតលូ បឹងត្របែក ដែលពោលពេញទៅដោយសំរាម ពេលនេះបានប្រែក្លាយទៅជាកន្លែងមួយដ៏ស្រស់ស្អាត ទោះបីមិនទាន់ស្អាតទាំងស្រុង តែក៏ជួយឲ្យបងប្អូននៅទីនោះ លែងមានក្លិនស្អុយដូចមុន និងបើកភ្នែកមកឃើញសំរាមដូចមុនទៀតហើយ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Life Unlock ដែលបង្កើតឡើងដោយយុវជនសំរាមនោះ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា "មនុស្សលះបង់ថវិការដើម្បីការសប្បាយ សុីផឹក លេងល្បែង ស្រីញី ដើម្បីទិញការរំភើប សប្បាយមានអ្វីខុស? ចុះខ្ញុំខុសអ្វី? គ្រាន់តែលក់ទ្រព្យក្រៅខ្លួនមួយចំនួនដើម្បីទិញក្តីស្រមៃ? គ្រាន់តែពេលអស់លុយ ដើសុំគេតើ?។


បងប្អូនមួយចំនួនសួរខ្ញុំថាចង់ធ្វើបែបហ្នឹងរហូតទៅមែន? បងចង់ឱ្យខ្ញុំតបទៅបងបែបណាវិញ? សំរាប់ខ្ញុំលះបង់ថវិការ ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំធ្វើហើយសប្បាយចិត្ត ដូចច្នេះត្រលប់មកវិញបើសិនជាបងប្អូនមិនសប្បាយចិត្តនឹងផ្តល់ថវិការជួយខ្ញុំទេ ក៏តាមហ្នឹងទៅ !។

ពេលដែលខ្ញុំសុំលែងបានខ្ញុំក៏លែងសុំដែរ មានប៉ុណ្ណាធ្វើប៉ុនហ្នឹងទៅ.. "ជីវិត" រស់ថ្ងៃនេះ "គិត" ថ្ងៃនេះ ស្រលាញ់បងប្អូនទាំងអស់គ្នា❤️"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូន មានការកោតសរសើរ និងគាំទ្រចំពោះអំពើរល្អនៅក្នុងសង្គមជានិច្ច ពិសេសគឺការជួយដល់សង្គមរបស់ក្រុមយុវជនសំរាមនេះអញ្ចឹងដែរ៕


ប្រភព៖ Life Unlock