គួរឲ្យខ្មាស់គេណាស់...លោកវិល្លាម ថាទើបតែជួបផ្ទាល់ ហើយក៏ហួសចិត្តដែរ នៅក្រុងប៉ោយប៉ែត គេយកតែលុយបាត គេមិនចាយលុយខ្មែរទេ..
មហាជនជាច្រើនប្រាកដជាបានស្គាល់ ពីវត្តមានឯកឧត្តម វិល្លាម ដែលលោកតែងតែយកចិត្តទុក្ខ ចំពោះការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបនៅបញ្ហាដីធ្លី ឬក៏មានអ្នកមានអំណាចមួយចំនួន ប្លន់ដីធ្លីគាត់ជាដើម។

អ្វីដែលធ្វើឲ្យលោកមានការហួសចិត្ត ពេលរូបលោកទៅដល់ទឹកដីក្រុងប៉ោយប៉ែត ហើយរូបលោកក៏បានចូលទៅហាត់ប្រាណ លោកបានជួបផ្ទាល់ ដោយត្រូវបានគេដេញលោកឲ្យទៅដូរយកលុយបាត ទើបគេយក។

លោកបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ទេីបជួបផ្ទាល់ ល្ងាចមិញទៅហាត់ប្រាណ នៅក្លឹបហាត់ប្រាណមួយឈ្មោះ Fino Fitness នាក្រុងប៉ោយប៉ែត សួរថាម្នាក់ម៉ាន គេថា ១៥០បាត ! រកអោយលុយ គេថា គេយកតែលុយបាតទេ គេដេញអោយយេីងយកលុយទៅដូរទៅ ។
សូមអាជ្ញាធរចុះទៅណែនាំផង បេីគាត់ស្អប់ខ្ពេីមលុយខ្មែរដល់ម្លឹងអោយគាត់វេចកន្លែងរកស៊ីគាត់ទៅរកស៊ីនៅថៃចុះ ។ លេីអធិបតេយ្យភាពរបស់ខ្មែរ បែរជាអត់ចាយលុយខ្មែរ"។










ប្រភព៖ William Guang
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។