ពិរោះណាស់...ទោះបងបាត់ការចងចាំ ឬ បងក្លាយជាអ្វី ក៏អូននៅស្នេហ៍ បកស្រាយដោយ កញ្ញា​ សុធា រ័ត្ន...(មានវិដេអូ)
ស៊ីហៀង
-

បច្ចុប្បន្នគេសង្កេតឃើញថា មានកូនខ្មែរយើងជាច្រើ​ន បង្ហាញស្នាដៃ តែងនិពន្ធ មិនបទចំរៀង ទំនុកច្រៀង​ គឺកូនខ្មែរយើងអាចធ្វើបានទាំងអស់ ហើយក្នុងបទចំរៀងនីមួយៗ សុទ្ធសឹងតែមានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ក៏ដូចជាបងប្អូន ដែលនិយមទស្សនា លើបណ្តាញ youtube ឬក៏ Facebook ជាដើមនោះ។


បើនិយាយពីបទចំរៀង Original Song វិញ ប្រិយមិត្តប្រាកដជានឹកឃើញដល់ស្នាដៃ កូនខ្មែរយើងម្នាក់ ដែលគាត់មានស្នាដៃតែងនិពន្ធ នូវបទចំរៀងជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ នោះគឺលោក ទ្រី សក្តដា  ដែលជាអ្នកនិពន្ធវ័យក្មេង ចេះទាំងទំនុកចំរៀង និង Melody ទៀតផង។


លោក ទ្រី សក្តដា មិនត្រឹមតែជាអ្នកនិពន្ធវ័យក្មេង ស្រស់សង្ហារប៉ុណ្ណោះ លោកក៏ជាតារាចំរៀង មួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងបទចំរៀងមួយដែលមានចំណងជើងថា "ម្នាក់ឯងរហូត" និងបទចំរៀងផ្សេងៗទៀតផង។


ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ លោកក៏បានបង្ហោះបទចំរៀងថ្មីមួយបទទៀត ក្រោមចំណងជើងថា​"ទោះបងបាត់ការចងចាំ" ដែលធ្វើការបកស្រាយដោយ កញ្ញា សុធា រ័ត្ន ដែលជាតារាវ័យក្មេង​ រូបសម្រស់ក៏ស្រស់ស្អាត​ ថែមទាំងសំលេងក៏ពិរោះ ក្រអួនក្រអៅ ធ្វើឲ្យមិត្តអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះណាស់។


ក្នុងបទចំរៀងមួយបទ ពិតជាបង្កប់ទៅដោយអត្តន័យ និងខ្លឹមសារចាក់ដោត ចំពោះស្នេហាដ៏ស្ម័គ្រស្មោះ រវាងគូស្នេហ៍មួយគូរ ដែលគ្មានថ្ងៃនឹងទៅណាចោលគ្នា បើទោះបីជាមានឧបសគ្គច្រើនយ៉ាងណា​ ក៏អូននៅតែស្រលាញ់បង​ មើលថែបង ហើយក៏គ្មានថ្ងៃទុកបងឲ្យនៅតែម្នាក់ឯងឡើយ ទោះបីជាបងបាត់ការចងចាំក៏ដោយ៕


សូមទស្សនាវិដេអូទាំងអស់គ្នាៈ