ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីស្វាមី វាយប្រពន្ធបណ្តាលឲ្យពេញមុខ ហើយថែមទាំងគ្មានប្រាក់ដើម្បីព្យាបាលខ្លួនទៀត ជាហេតុធ្វើឲ្យផ្អើលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរងគ្រោះដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់ ពេលនេះបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា មានស្ត្រីម្នាក់ឈ្មោះលីណាត្រូវមានប្តីវ៉ៃនិងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរសព្ឌ័អស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០ម៉ឺនរៀលប៉ុណ្ណោះ តែលូវគាត់បានទៅកាល់ម៉ែត្រហើយ ព្រោះនៅកាល់ម៉ែត្រមានពេទ្យក្រីក្រសំរាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យ កេតុមាលា ជួយស៊ែរផងទៅ។

ក្រោយពីបានឃើញដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា"បន្ទាប់ពីបានឃេីញព័ត៌មានចុះផ្សាយនៅលេីបណ្តាញសង្គមរួចមក សមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកជនរងគ្រោះដេីម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ បេីបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះសូមជួយប្រាប់ពីអាសយដ្ឋានគាត់ផងដេីម្បីអោយសមត្ថកិច្ចជួយគាត់លេីកិច្ចការនេះ ។សូមអរគុណ!!!"។

សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ក៏ចុះទៅឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងចាត់ការផ្លូវច្បាប់បន្តទៀត៕


