ថៃ ស្រីនាង ថា ដោយសារតែ អនុស្សារីយ៍ពួកយេីង ទើបពួកយើងមិនអាចបែកគ្នាបាន ដូចនេះសូមបងប្អូនគួរឈប់ខមិន ធ្វេីព្យុះភ្លៀង ដេីម្បី បំបែកបំបាក់ខ្ញុំទៅ...
ស៊ីហៀង
-

មួយរយៈពេលនេះ អ្នកលេងបណ្តាញសង្គម មានការជជែកវែកញែកយ៉ាងខ្លាំង ចំពោះរឿងអំពើហិង្សារវាង​ ថៃ ស្រីនាង និងគូរស្នេហ៍ ។ មហាជនមានការអាណិត ថៃ ស្រីនាង ជាខ្លាំង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក ថៃ ស្រីនាង លក់ផលិតផល បានរៀបរាប់ថា"ដោយសារតែអនុស្សារីយ៍ពួកយេីង កន្លងមកច្រេីនពេក ធ្វេីអោយខ្ញុំពិបាក ក្នុងការសំរេចចិត្ត តែខ្ញុំសង្ឃឹមថា ពេលវេលាអាចជួយខ្ញុំបាន។ សូមមេីលសំលៀកបំពាក់ខ្ញុំ នៅជាមួយប្តីខ្ញុំផង បេីខ្ញុំមិនល្អ មិនមែនអាចនៅជាមួយគ្នា 2ឆ្នាំទេ នាងៗ បេីដឹងខ្លួន គួរឈប់ខមិន ធ្វេីព្យុះភ្លៀង ដេីម្បី បំបែកបំបាក់ខ្ញុំទៅ"។


គួរបញ្ជាក់ផងដែរ នៅក្នុងគណនីហ្វេសប៊ុក របស់ថៃ ស្រីនាង បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង។

ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ ។(( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ ))"។


ប្រភព៖ ថៃ ស្រីនាង លក់ផលិតផល