មិនរស់ទេ ឲ្យតែយ៉ាងៗនឹងទៅ... រកឃើញទឹកក្រូចជាច្រើនមុខ ដែលមានស្លាកសញ្ញា LP ផលិតសុទ្ធតែដាក់មេនិងពណ៌បង្ហូរចេញពីក្នុងស៊ីទែន
ស៊ីហៀង
-

កំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួង បានចុះបង្រ្កាបទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ យីហោ លឹម ភ័ណ្ទ មួយកន្លែង  រកឃើញទឹកក្រូចជាច្រើនមុខ ដែលមានស្លាកសញ្ញា LP ផលិតខុសបច្ចេកទេស គ្មានអនាម័យ​ ដាក់លក់ទូទាំងប្រទេស។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញសារធាតុគីមីជាច្រើនមុខ លាយផ្សំក្នុងទឹកក្រូច និងចំណុចមិនប្រកតីចំនួន៦មុខ រួមមាន៖


ទី១ មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ 

ទី២ នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ

 ទី៣ មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព 

ទី៤ ប្រើប្រាស់សារធាតុគីមី ( សម្រាប់ផលិតទឹកក្រូច ) 

ទី៥ ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់ 

ទី៦ រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ 

ទី៧ នៅលើសំបកវេចខ្ចប់ទឹកសុទ្ធមិនមានចុះបញ្ជី( CS) ។


ក្នុងនោះ សម្រាប់ការផលិតទឹកក្រូច ក្លែងក្លាយរបស់ សប្បកម្មផលិត ទឹកក្រូច លឹម ភ័ណ្ទខាងលើនេះស្លាកសញ្ញា LP របស់ សប្បកម្ម  ដែលមានគឺគ្រប់ដបនីមួយៗ ដាក់មេនិងពណ៌ ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដប ក្រោយមកយកដបដែល ដាក់មេទឹកក្រូចទីច្រល ទឹកពីក្បាលរ៉ូម៉េនេ និងបានតាមពណ៌ដែលតំម្រូវការ ហើយយកមកវិចខ្ចប់ ដឹកលក់តាមទីផ្សារ ក្នុងនោះក៏រកឃើញ សារធាតុគីមី និង ជីអីរ៉េ និងម្សៅសម្រាប់លាយទឹកក្រូចជាច្រើនមុខទៀត ។ក្នុងនោះមានទឹកបរិសុទ្ធ យីហោ អេវីយ៉ង់ ដែលមាន ប្រភពមិនច្បាស់លាស់ ដោយ សង្ស័យក្លែងក្លាយ។  ចំណែកម្ចាស់សប្បកម្មផលិត ទឹកក្រូច លឹម ភ័ណ្ទ ជាអនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ និង ព្រះវិហារ ទៀតផង បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ និងត្រូវបានលោកព្រះរាជអាជ្ញាចាត់កម្លាំងឲ្យតាមចាប់ខ្លួនយកមកចាត់ការតាមច្បាប់។


វត្ថុតាងទាំងអស់ត្រូវបានដកហូត ដើម្បីស្រាវជ្រាវបន្ត ។ ចំណែកទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្នរង់ចាំចំណាត់ការតាមច្បាប់បន្តទៀត៕