អស្ចារ្យ...ឯកឧត្តម គួច ចំរើន ធ្វើឲ្យមហាជនពេញចិត្តស្លូក ព្រោះតែលោកបានធ្វើឲ្យក្រុងព្រះសីហនុ​ កាន់តែស្រស់បំព្រងជាលំដាប់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារថា "រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុអោយបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព។ ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។


*** គោលដៅជួបជុំ :

- គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)

- គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ

- គោលដៅទី៣ : ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)

- គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ

*** បញ្ជាក់ : សូមភ្ជាប់មកជាមួយនូវសម្ភារះសំអាតផ្ទាល់ខ្លួន ។

*** ពត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទ

ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593

សូមអរគុណ !!!"។


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ