កុំដាច់ចិត្តអូសរំលងអី...ចោរលួចម៉ូតូរបស់បុគ្គលិក កញ្ញា ឌួង ហ្សូរីដា និងជូនសាគុណចំនួន៥០០ដុល្លារ ប្រសិនបើការធ្វើការរបស់ប៉ូលីស នៅតែស្ងាត់ស្ងៀម...(មានវិដេអូ)
-

ភ្នំពេញ៖​ ពិធីការិនី និងតារាសម្តែងល្បីឈ្មោះ កញ្ញា ឌួង ហ្សូរីដា ដែលមានមហាជនជាច្រើន គាំទ្រ និងស្រលាញ់នោះ ហើយគេតែងសង្កេតឃើញថា នាពេលបច្ចុប្បន្នកញ្ញា ហាក់មមាញឹកនិងមុខជំនួញផ្ទាល់ខ្លួន មិនតែប៉ុណ្ណោះ កញ្ញា ក៏បានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់បងប្អូនដែលមានទុក្ខលំបាកផងដែរ។


កាលពីថ្ងៃម្សិលមិញនេះ កញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហោះសារថា "ដំណឹងស្វែងរកមុខចោរលួចម៉ូតូ...! បេីបងប្អូន​ ណារកម៉ូតូពាក់ស្លាក​ លេខ​ភ្នំពេញ 1HM-0139​ ឃេីញ​ ខ្ញុំនឹងជូនជាសាគុណចំនួនទឹកប្រាក់​ 500$ ប្រសិនបេីការធ្វេីការរបស់ប៉ូលីសសង្កាត់ទឹកល្អក់៣នេះហេីយនៅតែស្ងាត់ស្ងៀមឈឹង​ រកមិនឃេីញ។


ម៉ូតូបុគ្គលឹកផ្នែកដឹកឥវ៉ាន់របស់ហាង​ មុទិតា​ យេីងខ្ញុំត្រូវបានចោរចូលលួចជិះយកទៅបាត់​ រត់តាមមិនទាន់​ បានត្រឹមមេីលតាម​ Cameara សុវត្តិភាព​ នៅវេលាម៉ោង​ 11.04នាទីព្រឹក។ សាហាវខ្លាំងតែម្តងលោកចោរនៅម្តុំហាង​ មុទិតា​ ផ្លូវទេពផន។ នេះរឺភូមិ​ ឃុំ​ មានសុវត្តិភាព?


សូមផ្តល់យោបល់ម្នាក់មួយអោយខ្ញុំថាតេីគួរប្តឹងទៅខាងណាទៀតទេីបការរកឃេីញមុខសញ្ញាចោរលួចនេះអោយឃេីញ​ ព្រោះម៉ូតូម្តុំហាងខ្ញុំនេះ​ លក្ខណ:បាត់រាល់អាទិត្យ​ ម្ចាស់ម៉ូតូទៅប្តឹងរហូត​ តែដូចជាស្ងាត់ឈឹងរកមិនឃេីញ។ អញ្ចឹងគួរតែទៅប្តឹងកន្លែងណាទៀតទៅ​ ព្រោះខ្ញុំពិតជាមិនសូវយល់ដឹងអំពីការធ្វេីការរបស់មន្រ្តីពាក់ពន្ធ័ទេ​ សូមផ្តល់យោបល់ផង​ ព្រោះគ្រាន់តែជាប្រជាជនធម្មតា​ ហេីយសង្ឃឹមថា​ ការអនុវត្តន៍ទ្រឹស្តី​ “ភូមិ​ ឃុំ​ មានសុវត្តិភាព” មានប្រសិទ្ធភាពអោយដូចនិយាយផង។ មានដំណឹងអាចទាក់ទងមកលេខ​ : ☎️070 225 225 ☎️096 4 225 225 ☎️076 6666 627 ☎️097 2929 729"។


មានវិដេអូ៖ 



ប្រភព៖ Zorida Duong