ជំងឺជំងឺប៉េស្ត ជ្រូកអាហ្វ្រិក កំពុងតែរាលដាល និងបណ្តាលឲ្យសត្វជ្រូកជាច្រើនបានងាប់ជាបន្តបន្ទាប់...
ស៊ីហៀង
-

ខេត្តស្វាយរៀង៖  កាលពីព្រឹកថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៩ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និងអាជ្ញាធរខេត្តស្វាយរៀង បានធ្វើការប្រកាស ដាក់ភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាតំបន់ផ្ទុះជំងឺប៉េស្ត ជ្រូកអាហ្វ្រិក នេះបើតាមការវិភាគកាលពីថ្ងៃទី២៩ មិថុនា កន្លងទៅនេះ។ 


ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឲ្យដឹងថា លោកពិតជាមានការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់សត្វជ្រូកជាច្រើន ដែលបង្កឡើងដោយជំងឺប៉េស្តជ្រូកអាហ្វ្រិក។


លោកបានបន្តទៀតថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះជាជំងឺមួយដែលងាយនិងឆ្លងខ្លាំងណាស់ ដូចនេះសូមបងប្អូនដែលចិញ្ចឹមជ្រូក មេត្តាកុំឲ្យសត្វជ្រូក ដើរឆ្លងកាត់ពីតផ្ទះមួយទៅផ្ទះមួយទៀត ឲ្យសោះ ហើយកុំបរិភោគសាច់ជ្រូកដែលឈឺទៅបរិភោគឲ្យសោះ ព្រោះសាច់ដែលមានមេរោគ មិនងាយនឹងសម្លាប់ឲ្យងាប់ទេ។


ប្រធានមន្ទីរកសិកម្មខេត្ត លោក ថាច់ រតនា បានបញ្ជាក់ដែរថា បច្ចុប្បន្ន ជំងឺប៉េស្តជ្រូកនេះ កំពុងតែរីករាលដាល ហើយខាងមន្ទីរក៏បានចាត់វិធានការទប់ស្កាត់ និងធ្វើការផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ និង​បាញ់ថ្នាំធ្វើជីវសុវត្ថិភាពផងដែរ៕

 


ប្រភព៖​HangMeasMedia