ចូលរួមត្រេកអរផង...ក្រុមយុវជនសំរាម ទទួលបានប្រាក់១ម៉ឺនដុល្លារ ពីបងប្រុសចិត្តល្អ ជាមិត្តល្អម្នាក់ ដើម្បី...
ស៊ីហៀង
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់យុវជនសំរាម បានបង្ហោះសារយ៉ាងរំភើប​ ក្រោយពីទទួលបានប្រាក់ចំនួន១ម៉ឺនដុល្លារ​ ដើម្បីធ្វើលិខិតឆ្លងដែន ទៅលេង ប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ។


បើយោងតាមគណនីហ្វេសប៊ុករបស់ យុវជនសំរាម បានបង្ហោះសារថា "អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ ?? ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន 10,000$(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេង ប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ????❤️❤️"។


ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងជូនពរឲ្យក្រុមយុវជនសំរាម មានសុខភាពល្អទាំងអស់គ្នា៕


ប្រភព៖ យុវជនសំរាម