បទចំរៀងមួយនេះ សូមផ្ងើរអ្នកដែលចូលចិត្តធ្វើព្រងើយទាំងអស់គ្នា...បទចំរៀង ព្រងើយ ដែលបកស្រាយដោយ លោក នូ ឧសភា បានចេញជា MV ហើយ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ តារាចំរៀង សម្តែង និងបង្ហាញម៉ូត​ ដ៏មានប្រជាប្រិយភាព លោក នូ ឧសភា ហាក់មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយពីលោកបានបង្ហាញទេពកោសល្យ នឹងទឹកដមសំលេង ដ៏ក្រអួនក្រអៅ ជាហេតុធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ចាប់អារម្មណ៍ជាខ្លាំង បូករួមនឹងភាពស្រស់សង្ហាររបស់លោក។


តារាចំរៀង Original Song រូបនេះក៏បានបញ្ចេញ វីដេអូជាផ្លូវការ ក្នុងបទចំរៀងមួយបទក្រោមចំណងជើងថា "ព្រងើយ" ពេលទស្សនាវិដេអូ​ ប្រាកដជាមានបងប្អូនមួយចំនួនត្រូវសាច់រឿងពិតក៏ថាបាន។ 


បទចំរៀងមួយបទនេះ ពិតជាធ្វើឲ្យមហាជន គាំទ្រជាខ្លាំង ទាំងកាយវិការ និងទឹកដមសំលេង របស់ លោកនូ ឧសភា បានឆក់យកបេះដូងប្រិយមិត្តឲ្យលង់និងសំលេងដ៏ក្រអួនក្រអៅ ទៅលួងលោមមនុស្សម្នាក់ ដែលគេតែងតែព្រងើយនិងយើង មិនខ្វល់ មិនយកចិត្តទុក្ខដាក់ និងមិនព្រមទទួលយកការសារភាពរបស់លោកយើងទៀតផង។ 


ក្នុងវិដេអូមួយនេះ គ្រាន់តែបានបង្ហោះត្រឹមតែប៉ុន្មានថ្ងៃសោះ តែមានអ្នកចូលទស្សនា រហូតដល់រាប់ម៉ឺននាក់ ហើយរាល់ការខមិនរបស់បងប្អូន​ សុទ្ធសឹងតែពាក្យសរសើរទាំងអស់ ព្រោះថាពិរោះពិតមែន៕


មានវិដេអូ៖