សូមរំលែកទុក្ខផង...លោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី នៅសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាពហើយ ដោយ...
ស៊ីហៀង
-

ជារឿងមួយដែលគួរឲ្យសោកស្តាយជាខ្លាំង ដែលយើងត្រូវបានបង់សិល្បៈករជើងចាស់ ម្នាក់ទៀតហើយ ដែលលោកគ្រូមានឈ្មោះថា លោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី នៅសាលាមធ្យមវិចិត្រសិល្បៈ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ សាលាមធ្យមវិចិត្រសិល្បៈ បានបង្ហោះសារចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ​ ររបស់លោកគ្រូ ផុន រ៉ាវុធ ដោយរោគាពាធ ក្នុងជន្មាយុ៥៣ឆ្នាំ ។


នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសារថា "ដំណឹងមរណភាពលោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី នៅសាលាមធ្យមវិចិត្រសិល្បៈ។ សាលាមធ្យមវិចិត្រសិល្បៈ បានទទួលដំណឹងដ៏សែន​ក្រៀមក្រំ​ដោយ​លោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែក​តូរ្យតន្រ្តី ជំនាញ​ឧបករណ៍ខ្លុយ និង គែន នៅសាលាមធ្យម​វិចិត្រសិល្បៈ បានមរណភាព នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាវេលាម៉ោង ៣រសៀល ក្នុងជន្មាយុ៥៣ឆ្នាំ ដោយរោគាពាធ។ ដំណឹងនេះចាត់ទុកជាការអញ្ចើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនី ចូលរួមរំលែកទុក្ខ និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។


សពលោកគ្រូ ផុន រ៉ាវុធ តម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទូរស័ព្ទទំនាក់ទំនង ០១៧៩៣១០៦៨/ ០៩៣២៨៧៩៩៦/០៩៩៥២៥៩០១"។


ប្រភព៖ សាលាមធ្យមវិចិត្រសិល្បៈSu