យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង...ឯកឧត្តម គួច ចំរើន អំពាវសូមឲ្យបងប្អូនទាំងអស់ ចូលរួមសំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ នៅថ្ងៃស្អែកទាំងអស់គ្នា...
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អំពាវនាវអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនទាំងអង្គភាពរដ្ឋនិងវិសយ័ឯកជន ចូលរួមសំអាតអនាមយ័បរិស្ថានក្នុងក្រុងព្រះសីហនុ នៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ចាប់ម៉ោង៧:៣០នាទីព្រឹក ដែលរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ សំរាមដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។ 


ជាមួយគ្នានេះអជ្ញាធរក៍បានបង្ហាញពីទីតាំងដែលត្រូវជួបជុំគ្នារួមមាន ៖

*គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)

*គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ

*គោលដៅទី៣ : ជួបជុំគ្នានៅសួនច្បារមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)

*គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ ៕



ប្រភព៖ Huy Bunleng