ក្រោយមេឃតែមួយវាសនាខុសគ្នា...ជីវិតគួរឲ្យអាណិតណាស់ ដៃកាន់ការរ៉ុងរើសអេតចាយ ឈរសំលឹងទៅផ្ទាំងផ្សព្វផ្សាយ របស់សាលា ហាក់ចង់បង្ហាញថា ពួកគាត់ពិតជាចង់រៀនសូត្រខ្លាំងណាស់...
-

ជីវិតរបស់មនុស្សម្នាក់មិនដូចគ្នា​ទេ អ្នកមានគេរស់យ៉ាងស្រួល មានបាយញុាំ មានរបស់ល្អប្រើ មានជូនទៅសាលារៀន​ បានចូលសាលារៀនល្អៗ តែបើយើងងាកមកមើលពីជីវិត របស់អ្នកក្រវិញ ត្រូវងើបពីព្រឹម ដើម្បីទៅគោលដៅរបស់ខ្លួន។ យ៉ាងណាមិញ បើលោកអ្នក មើលពីជីវិតរបស់ក្មេងប្រុសស្រីទាំងបីនាក់វិញ ត្រូវកាន់ថង់មួយម្នាក់​ ដើម្បីដើររើសកំប៉ុង យកទៅលក់ ដើម្បីជីវិត​ ជីវិតក្រពះដែលស្រែកឃ្លាន មិនបានទៅរៀនសូត្រដូចគេ ហឹម! តើអនាគតពួកគាត់នឹងទៅជាយ៉ាងណា? 


អ្វីដែលគួរឲ្យកត់សំគាត់នៅពេលនេះ គឺក្មេងទាំងបីនាក់នេះ កំពុងតែឈរសំលឹងមើលផ្ទាំងផ្សព្វផ្សាយរបស់សាលារៀន ដែលអត្ថន័យ គឺស្តីពីការសិក្សា ហាក់បីដូចជាពួកគាត់ចង់រៀនដូចក្មេងៗ ដទៃទៀតចឹង។មិនដូចជាក្មេងមួយចំនួចមានលទ្ធភាពអាចរៀន តែបែរជាមិនប្រឹងចាប់យក ចំណេះដឹងទេ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Hong Chanty" បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ជីវិត !!!!! ?គួរឲ្យអាណិតណាស់ ពួកគាត់ទាំងបីនាក់កាន់ការ៉ុងរើសអេតចាយ ប៉ុន្តែពួកគាត់ឈរមើល Pano ផ្ទាំងផ្សព្វផ្សាយ របស់សាលា ដែលអត្ថន័យ គឺស្តីពីការសិក្សា ហាក់បីដូចជាពួកគាត់ចង់រៀនដូចក្មេងៗដទៃទៀតចឹង។? មិនដូចជាក្មេងមួយចំនួចមានលទ្ធភាពអាចរៀន តែបែជាមិនប្រឹងចាប់យក ចំណេះដឹងទេ។Help share for them?"។


ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ អាណិតចំពោះពួកគាត់ទាំងបីនាក់ មិនដឹងថា ទៅអនាគត ពួកគាត់នឹងអាចរួចផុតពីទុក្ខលំបាកនេះ ឬយ៉ាងណា​ ឬក៏ត្រូវរស់នៅបែបនេះរហូតទៅ។ គួរបញ្ជាក់ផងដែរថា ម្ចាស់គណនីមិនបានប្រាប់ពីទីតាំងនោះទេ៕


ប្រភព ៖ Hong Chanty