ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត មិត្តអ្នកគាំទ្រ តារាចម្រៀង លោក ឆន សុវណ្ណរាជ ទើបតែចេញបទចម្រៀងថ្មីមួយបទ ដើម្បីកំដរអារម្មណ៍របស់ប្រិយមិត្ត ក្រោមចំណងជើងថា "នឹក EX "។

ជាការពិតណាស់ នរណាម្នាក់ក៏ធ្លាប់មានមនុស្សដែលខ្លួនស្រលាញ់ មានអ្នកខ្លះក៏បានជួបមនុស្សស្រលាញ់ហើយ ក៏បានទៅដល់ចំណុចមួយដែលខ្លួនចង់បាន តែចំពោះអ្នកខ្លះវិញ ជួបហើយបែក បែកហើយជួប ធ្វើឲ្យអារម្មណ៍ទៅជាឯកា នឹកឃើញ EX ដែលធ្លាប់ស្រលាញ់គ្នា ក៏មានដែរ។

នឹក EX គឺជាបទចម្រៀងបែបមនោសញ្ចេតនា លន្លង់លន្លោច ឈឺចាប់ ព្រោះតែនឹកអ្នកចាស់ ដែលនៅសែនឆ្ងាយ ឬក៏គេបានជួបមនុស្សថ្មី ដែលគេត្រូវការ ហើយយើងក៏គ្មានសិទ្ធិ សូម្បីតែជួបមុខគេទៀត។

បទចម្រៀងមួយបទនេះ បានទទួលការគាំទ្រខ្លាំង។ ហើយបទចំរៀងមួយបទនេះ និពន្ធទំនុកច្រៀង និង Melody និពន្ធដោយ ស្នាដៃលោក ឆន សុវណ្ណរាជផ្ទាល់ តែម្តង៕













មានវិដេអូ៖
ប្រភព៖ RASMEY HANG MEAS