រំភើបណាស់...លោកឧកញ៉ា គួច ម៉េងលី បានឧបត្ថម្ភថវិការចំនួន ៥ពាន់ដុល្លារ ព្រមជាមួយនឹង ការផ្តល់សេវាកម្មពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃ នៅ...(មានវិដេអូ)
-

ពុកម៉ែ បងប្អូនប្រជាច្រើន ប្រាដកជាបានដឹងហើយ ពីភាពស្វីតស្វាញ របស់ក្រុមយុវជនសំរាម ដែលពួកគាត់បានធ្វើការសំអាត សំរាមនៅលូបឹងត្របែក បានស្អាត ព្រមទាំងបានដាំផ្កា ដើម្បីលំអរ ថែមទៀតផង។ ទន្ទឹមនឹងការសំអាតសំរាមចេញពីលូទឹកស្អុយនោះ លោក សាន ដារ៉ាវីត ក៏បានចំណាយពេលវេលា ក៏ដូចថវិការផ្ទាល់ខ្លួននៅក្នុងចាយវាយផ្សេងផងដែរ។ បន្ទាប់ពីបានសំអាតសំរាមចេញពីលូទឹកស្អុយហើយ កាលពីពេលថ្មីនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា "៤ខែមកនេះខ្ញុំរស់ដោយរបៀបណា?


ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខ។ ខ្ញុំបានលក់អ្វីដែលអាចលក់បានដើម្បីតែចង់យកឈ្នះពាក្យថា "មិនអាច" របស់លោកពូម្នាក់(គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឱ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ) គ្រាន់តែខ្ញុំបានលឺថាជប៉ុនគំរោងធ្វើប្រពន្ធ័ចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។ ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។ បាទសំរាប់ខ្ញុំគឺមានរឿង២ដែលសំខាន់សំរាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់ ! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ !

បើសិនជាបងប្អូនពិតជាគាំទ្រទង្វើ និង ការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង ! សូមអរគុណជនរួមជាតិទាំងអស់ !

"សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង" ប្រាប់អ្នកទាំងអស់គ្នាថា"អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ""។


ក្រោយពីបានឃើញពីភាពតស៊ូ និងការតាំងចិត្តយ៉ាងមុតមាំដូចនេះ  លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  ក៏បានជួយឧបត្ថម្ភនូវថវិកា ដល់ក្រុមយុវជនប្រមូលសំរាមលូបឹងត្របែក នៅចំនួនទឹកប្រាក់២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ដើម្បីជួយសម្រួលដល់ការលំបាករបស់ក្រុមយុវជនប្រមូលសំរាម។ ការឧបត្ថម្ភនេះ បានធ្វើឡើង ក្រោយពី លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  លោកបានមើលឃើញពីការតស៊ូ យ៉ាងស្វីតស្វាញប្រកបដោយការលះបង់ ដើម្បីប្រមែលប្រមូល និងសំអាតសំរាមនៅតាមលូប្រឡាយទឹកស្អុយ ក្នុងរាជធានីភ្នំពេញ។


ក្រៅពីជួយថវិការ លោកឧកញ៉ា​ក៏ផ្តល់សេវាកម្មពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ព្រមទាំងឧបត្ថម្ភសម្ភារៈផ្សេងៗតាមតម្រូវការជាក់ស្តែង៕


មានវិដេអូ៖


ប្រភព៖ MJQTV