ជួយចែករំលែកផង ដើម្បីអោយបងប្អូនខ្មែរយើងប្រុងប្រយ័ត្ន ព្រោះកម្ពុជាយើងបាននឹងកំពុងឆ្លងជម្ងឺ ប៉េស្ដជ្រូក ពីប្រទេស...
ស៊ីហៀង
-

នាពេលបច្ចុប្បន្ន ជំងឺប៉េស្ដជ្រូក អាហ្វ្រិក បានរីករាលដាល និងងាប់សត្វជ្រូកជាច្រើន នៅខេត្តស្វាយរៀង ជាហេតុធ្វើឲ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ពិសេសគឺបងប្អូនអ្នកចិញ្ចឹមជ្រូក ក៏ដូចជាអ្នកបរិភោគផងដែរ។ ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្ស និងប៉ះពាល់ដល់សុខភាពមនុស្សពិតមែន តែយើងក៏មិនគួរញុាំសាច់សត្វដែលមានជំងឺនោះទេ ហើយសិនជាញុាំបងប្អូនត្រូវចំអិនឲ្យឆ្អិនល្អសិន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសបុកមួយដែលមានឈ្មោះថា យក្សាបោកអ៊ុត សាខា ស្តុបចំការដូង បានបង្ហោះសារ ដោយក្តីព្រួយបារម្ភ​ថា"ជួយចែករំលែកផង ដើម្បីអោយបងប្អូនខ្មែរយើងប្រុងប្រយ័ត្ន ព្រោះកម្ពុជាយើងបាននឹងកំពុងឆ្លងជម្ងឺ ប៉េស្ដជ្រូក អាហ្វ្រិក ដល់វៀតណាមនឹងកម្ពុជា។ Share បើសិនជាអ្នកស្រលាញ់ជាតិសាសន៍ខ្លួន។ បើល្អគួឈប់បរិភោគ សាច់ជ្រូកមួយរយះសិនទៅ។ បំណងល្អពី យើង យក្សា បោកអ៊ុត សាខាស្ដុបចំការដូង"។


ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន មានការព្រួយបារម្ភ សំរាប់ការបរិភោគ និងអាណិតចំពោះបងប្អូនដែលជាអ្នកចិញ្ចឹមជ្រូក មិនដឹងថាពួកគាត់ពិបាកចិត្តយ៉ាងណាទេ ព្រោះថាសត្វជ្រូកងាប់ជាបន្តបន្ទាប់៕

ប្រភព៖ យក្សាបោកអ៊ុត សាខា ស្តុបចំការដូង