ខណៈពេលកំពុងតឹងសរសៃកដាក់គ្នារឿងដីធ្លីនោះ ស្រាប់តែនាយទាហានម្នាក់ ដួលធ្លាក់ពីលើកៅអី ស្លាប់ភ្លាមៗ ...(មានវិដេអូ)
ស៊ីហៀង
-

ខេត្តកំពង់ឆ្នាំង ៖  កាលពីថ្ងៃទី ១១ ខែខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោងជាង៣រសៀល មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយទាហានអង្គភាពការ 88 ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងតែប្រកែកជាមួយប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិគុលគប់ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ 


ទាហានការអង្គភាពការ k88 អាះអាងថាជាដីរបស់អង្គភាព ចំណែកប្រជាពលរដ្ឋគាត់អះអាងថាគឺជាដីរបស់គាត់ កាន់កាប់គ្រប់គ្រងតាំងពីឆ្នាំ 1982 មកម្ល៉េះ ។ អំឡុងពេលដែលកំពុងតែប្រកែកយ៉ាងតឹងសរសៃ ក នោះ ស្រាប់តែទាហានម្នាក់បានប្រកាច់ធ្លាក់ពីលើកៅអីភ្លាមៗ ហើយក៏ត្រូវដឹកយកទៅមន្ទីរពេទ្យ ក៏បានស្លាប់បាត់បង់ជីវិតទៅហើយ។


មានវិដេអូ៖


ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត