ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ ពីវត្តមានលោកតាន់ គឹមសួរ ហើយ ដែលលោកតែងតែបង្ហោះវិដេអូ អប់រំ និងចែករំលែករាល់បញ្ហាក្នុងសង្គមនានា តាមរយៈហ្វេសប៊ុក។ នាពេលថ្មីៗនេះ លោកក៏បាន បង្ហាញពីភាពសកម្មភាព ការដាំកូនឈើ ដែលជាការផ្តួចផ្តើម ដោយរូបលោក និងសិល្បៈករ សិល្បការិនី និងក្រុមល្បុក្កតោបៃតងចរណៃ។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហោះវិដេអូ ដែលរូបលោកនិងកញ្ញា បានទៅបង្ហាញសកម្មភាពនៅក្នុងសាលា ដោយមានការចូលរួមពីសំណាក់ ប្អូនៗសិស្សសាលា យ៉ាងច្រើន បានចូលរួម ព្រមជាមួយនិងការឆ្លើយសំនួរ ឆ្លើយយកអាវដ៏ស្រស់ស្អាតមួយផងដែរ។

ក្រោយពីសប្បាយហើយនោះ ប្អូនៗក៏បានសូមណូមពរដល់ អ្នកកាប់ព្រៃឈើ មេត្តាឈប់កាប់ព្រៃឈើបន្តទៀតទៅ។ នៅក្នុងនោះលោកក៏បានបង្ហោះសារថា "លឺឬទេអ្នកកាប់បំផ្លាញព្រៃឈើទាំងអស់គ្នា? ក្មេងៗសុំ! ទំពាំងគឺពិតជាសំខាន់ខ្លាំងណាស់។ ពួកសប្បាយចិត្តណាស់នៅពេលដែលឃើញទំពាំងទាំងនេះលូតបានល្អបែបនេះ ទាំងនេះហើយគឺជាគោលបំណងពិតប្រាកដរបស់បេសកកម្មរបស់ពួកយើង?????? ចូលរួមចែករំលែកទៅកូនៗរបស់លោកអ្នកបានទេ?ល្បុក្កតោបៃតងចរណៃ???"។

មានវិដេអូ៖
ប្រភព៖ Tan Kimsour