បុរសម្នាក់ ប្រគេនរថយន្ត Lexus LX 570 ឆ្នាំ២០១៩មួយគ្រឿង ជូនព្រះចៅអធិការវត្តនាគវ័ន្ត
ស៊ីហៀង
- 1044

(ភ្នំពេញ)៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានមហាជនស្គាល់ថា ជាព្រះគ្រូទស្សន៍ទាយមើលជោគជតារាសីល្បី នៅវត្តនាគវ័ន្តកុដិលេខ ២៤ថ្មីៗនេះ ត្រូវបានមានញាតិញោមម្នាក់ប្រគេន Lexus LX 570 ឆ្នាំ២០១៩ ជូនព្រះអង្គជាកិច្ចតបស្នង ដែលព្រះអង្គរបានធ្វើពិធីកិច្ចបួងសួងលក់ដី ក៏ដូចជាជំនួញរកស៊ីបានសម្រេច។

រថយន្តស៊េរីទំនើប១ គ្រឿងម៉ាក Lexus LX 570 ឆ្នាំ២០១៩ ប្រភេទ Black Edition មានតម្លៃនៅលើទីផ្សារកម្ពុជាជិត ២៥ម៉ឺនដុល្លារឯណោះ។ ការប្រគេននេះមិនមែន ដោយសារតែព្រះបិណ្ឌបាត ដូចការផុសលើបណ្ដាញសង្គមឡើយ គឺជាសុទ្ធាជ្រះថ្លារបស់ញាតិញោមម្នាក់នោះ ដែលសូមមិនបញ្ចេញឈ្មោះ ស្រឡាញ់ និងជឿជាក់ ហើយប្រគេនជូនព្រោះអង្គផ្ទាល់តែម្ដង។

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត កន្លងមកត្រូវបានគេដឹងថា ព្រះអង្គក៏ធ្លាប់ត្រូវបានញាតិញោមផ្សេងទៀត ប្រគេនរថយន្តទំនើបៗជាច្រើនលើកមក ហើយប៉ុន្តែរថយន្តទាំងនោះត្រូវបានព្រះអង្គលក់ចេញ យកប្រាក់ទៅធ្វើ បុណ្យបន្តដូចបច្ចុប្បន្ន ព្រះអង្គកំពុងតែធ្វើអាស្រមជាច្រើនខ្នងនៅម្ដុំភ្នំឧត្ដុង្គ សម្រាប់យាយតាដែលចង់ទៅប្រតិបត្តិធម៌ផងដែរ។

ជុំវិញរថយន្តស៊េរីទំនើប១ គ្រឿងម៉ាក Lexus LX 570 ឆ្នាំ២០១៩ ដែលញាតិញោមទើបនឹងប្រគេននេះមិនដឹងថា ព្រះអង្គនឹងលក់ចេញវិញ ដើម្បីយកទៅធ្វើបុណ្យបន្តទៀត ឬយ៉ាងណាឡើយ។ រឿងរ៉ាវនៃការប្រគេនរថយន្តទំនើបនេះ មិនអាចទាក់ទង ព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត ដើម្បីព្រះអង្គបញ្ជាក់បន្ថែមបានឡើយ៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

Loading...