មានមនុស្សមួយចំនួនសួរខ្ញុំថា ហេតុបានជាស្រក់ទឹកភ្នែកនៅក្នុងភ្ជាប់ពាក្យ ចំលើយនោះគឺរំភើបខ្លាំងពេក ព្រោះតែមានបុរសម្នាក់គាត់បានផ្តល់តំលៃជូនយើងដោយផ្កាស្លា ពិសេសនោះគឺគ្រួសារទាំងសងខាងតែម្តង...
ស៊ីហៀង
-

គ្រប់រូបរបស់មនុស្សស្រី គឺតែងប្រាថ្នាចង់ជួបមនុស្សប្រុសម្នាក់ ដែលល្អ និងជាមនុស្សម្នាក់ ដែលមានសន្តានចិត្តល្អប្រពៃ អានិយាយបានថា​ គាត់ជាមិត្តល្អម្នាក់ ជាអ្នកប្រឹក្សាយោលបល់ដ៏ល្អម្នាក់ ជាមនុស្សម្នាក់ដែលយល់ចិត្តយើង ជាមនុស្សម្នាក់ដែលអាចផ្តល់ឲ្យយើងបានគ្រប់យ៉ាង ពិសេសគឺស្នាមញញឹម​តែម្តង។


ជាពិសេស គ្រប់រូបមនុស្សស្រី គឺចង់បានមួយដែលសំខាន់ជាងគេ នោះគឺថ្ងៃមង្គល ដែលមានសាច់ញាតិដឹងលឺ មហាជន ចូលរួមត្រេកអរ ចំពោះស្នេហាមួយនេះ។


ជាក់ស្តែងដូចជាម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា JJ Mouy បានបង្ហោះសារយ៉ាងរំភើបបំផុត ក្រោយពីមានមិត្តយល់ចិត្តម្នាក់គាត់បានបំពេញ ក្តីប្រាថ្នារបស់នាង ធ្វើឲ្យអារម្មណ៍ពុះកញ្ជ្រោលឡើង រហូតដល់ស្រក់ទឹកភ្នែកនៅមុខសាច់ញាតិទាំងអស់គ្នា ដោយឥតអៀនខ្មាស់អ្វីបន្តិច។ សាច់ជាច្រើន បានសួរទៅនាងថា ហេតុអីបានស្រក់ទឹកភ្នែកក្នុងថ្ងៃល្អបែបនេះ? ភ្លាមនោះនាងបានឆ្លើយទៅវិញថា​៖ មានមនុស្សមួយចំនួនគាត់ឆ្ងល់ថាហេតុ​អ្វី​​ញុំស្រក់ទឹកភ្នែកក្នុងថ្ងៃមង្គលភ្ជាប់ពាក្យ? ចម្លេីយរបស់ខ្ញុំយ៉ាងខ្លីគឺព្រោះខ្ញុំរំភេីប 3 យ៉ាង:

1. រំភេីបព្រោះបានបំពេញតួនាទីជាកូនស្រីល្អម្នាក់សំរាប់ប៉ាម៉ាក់នាងខ្ញុំផ្ទាល់ដោយមួយជិវិតខ្លួនជាស្រីគឺទទួលបានស្លាដកកន្សែង ជំនូន ហែរចូលក្នុងផ្ទះពីសំណាកគ្រួសារខាងប្រុសក្នុងពិធីស្ដីដណ្ដឹងនឹងបំពាក់ជញ្ជៀន។អារម្មណ៍នេះគឺរំភេីបពិតព្រោះនាងខ្ញុំមិនដែលធ្វេីអោយប៉ាម៉ាក់ខកបំណងឫខ្មាស់គេដោយសារកូនស្រីម្នាក់នេះ ម្ដងណាឡេីយ។

2. រំភេីបព្រោះម៉ាក់ប៉ាក្មេករបស់ខ្ញុំគាត់ផ្ដល់ក្ដីស្រឡាញ់ មេត្តា ការជឿទុកចិត្ត កិត្តយស នឹងវត្តមានក្នុងពិធីស្ដីដណ្ដឹង រួមទាំងភាពរីករាយក្នុង ការទទួលនាងខ្ញុំជាកូនប្រសារស្រីតែមួយរបស់គាត់។

3. រំភេីបព្រោះបានភ្ជាប់ពាក្យពេញសិទិ្ធជាមួយបុរសដែលជាមិត្តយល់ចិត្ត អ្នកផ្ដល់ប្រឹក្សា ក៏ដូចជាអ្នកលួងលោមផ្ដល់កំលាំងចិត្តអោយខ្ញុំក្នុងរយ:ពេល 1ឆ្នាំ​ជាង​កន្លងមក

សរុបរួមទឹកភ្នែកនេះគឺទឹកភ្នែកនៃភាពរីករាយនឹងក្ដីរំភេីប ❤️"។


ប្រភព៖  JJ Mouy