សម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេ តែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្អ
ព្រះសីហនុ ៖ ថ្ងៃនេះយេីងជួបជុំគ្នា គោលដៅយេីងគឺប្រមូលសម្រាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះ សុំអោយអ្នកប្រេីប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។ ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បានល្អនៅឡេីយទេ តែយេីងចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។

បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយយេីងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់ ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សម្រាមអោយបានត្រឹមត្រូវ។

បន្ទាប់ពីការជួបជុំ និងការប្រមូលសម្រាមនេះទៅ ខ្ញុំក៏សុំស្នេីសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កេីតសម្រាមនៅទូទាំងក្រុងព្រះសីហនុយេីង និងសូមអោយបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ ធ្វេីខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យេីង ដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កេីតសម្រាមអោយពួកគាត់មានការយល់ដឹង ចូលរួម ដេីម្បីយេីងមានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អ យេីងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ។









