មានឃើញទឹកភ្នែកម៉ែទេ...សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យឆក់ទូរស័ព្ទពីរនាក់ ទៅពន្ធនាគារព្រៃស
-

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅដល់ពន្ធនាគារព្រៃស ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែរត់គេចមិនរួច​ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ជនសង្ស័យទី១. ឈ្មោះ សាត សុខឌីណា អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងទី២. ឈ្មោះមឿនសុវណ្ណ ផាកភុង អាយុ១៨ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅភូមិរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។


ចំណែកនារីរងគ្រោះមានឈ្មោះថា សារិន ស្រីលាភ អាយុ២០ឆ្នាំមុខបរបុក្គលិកក្រុមហ៊ុនស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។


បើយោងតាមនារីរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Click ពណ៍ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1R- 7281 ធ្វើដំណើរតាមផ្លូវ២១៧ ស្រាប់តែដល់ពាក់កណ្តាល លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង Click ពាក់ស្លាកលេខ ភ្នំពេញ 1FL-0463 ឆក់ទូរស័ព្ទពីដៃនារីរងគ្រោះ ហើយក៏ព្យាយាមរត់គេច តែក៏រត់គេចខ្លួន​មិនរួចពីដៃសមត្ថកិច្ចដដែល៕