មិនមែនសម័យទុំទាវទេអ៊ុំស្រី...កូនស្រីទើបភ្ជាប់ពាក្យជាមួយគូរដណ្តឹងបាន១ថ្ងៃ ម្តាយខាងស្រីចាប់បង្ខាំង​ ដាក់ច្រវ៉ាក់ បង្ខំឲ្យកូនស្រីរៀបការជាមួយកូនអ្នកភ្នំពេញ ព្រោះថាគេមាន...
-

ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ ២០១៩ នារីក្រមុំម្នាក់​ ដែលទើបតែភ្ជាប់ពាក្យជាមួយនឹងគូរដណ្តឹង បានមួយថ្ងៃ ស្រាប់តែម្តាយបង្កើត ចាប់ចងនិងដាក់ច្រវ៉ាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវ ជាដន្លង ដើម្បីឲ្យកូនស្រីទៅយកប្តីនៅក្រុងភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។


នារីរងគ្រោះមានឈ្មោះថា ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ ចំណែកម្តាយបង្កើតមានឈ្មោះថា ហៀង មុំ អាយុជាង៤០ រស់នៅភូមិ តាសំ ឃុំអូរស្វាយស្រុកត្រពាំង ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ 


រីឯគូរដណ្តឹងមានឈ្មោះថា សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិ តាសំ ឃុំអូរស្វាយស្រុកត្រពាំង ប្រាសាទ ខេត្តឧត្ដរមានជ័យ ។


នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចក្រោយពីម្តាយបង្កើតរបស់ខ្លួនបានចាប់ចង និង នឹងខ្សែ ព្រមទាំង ដាក់ច្រវាក់យកទៅឃុំខ្លួននៅផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋាបាល តាំងពីម៉ោង៣ ដល់ម៉ោង១០យប់ ទើបដោះលែង ។ នារីរងគ្រោះបានប្រាប់ឲ្យដឹងថា ម្តាយបង្កើតរបស់នាងបានបង្ខំឲ្យនាងទៅយកប្តីនៅទីក្រុង ភ្នំពេញជាអ្នកមានទ្រព្យស្ដុកស្ដម្ភនិង មានការងារល្អធ្វើនឹងគេ។ តែនាងដាច់ខាតព្រោះនាងនិងគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មាន ផ្ទៃពោះ ៣ ខែទៅហើយ។


ក្រោយពីបានដឹងរឿងរ៉ាវហើយ លោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទបានប្រាប់ឲ្យដឹងថា​ បើសិនជាអ្នកទាំងពីរស្រលាញ់គ្នាសោះស្ម័គ្រយ៉ាងនេះ ចុះ អេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍) នៅសាលាឃុំបាន ។ចំណែកម្តាយនារីរងគ្រោះ លោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ និងចាត់ការតាមនីតិវិធីច្បាប់៕