មានបងប្អូនចង់ចូលរួមទេ?...ក្រុមយុវជនសំរាម នឹងធ្វើរឿងមួយ ប្រសិនបើមានបងប្អូនចូលរួមចាប់ពី១០ឡើងទៅ...
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនជាច្រើន បានចូលរួមក្នុងកម្មវិធី យុទ្ធនាការ សម្អាតសំរាមទីក្រុងព្រះសីហនុ ដែលដឹកនាំដោយលោកឯកឧត្តម គួច ចំរើន ដើម្បីធ្វើឲ្យទីក្រុងព្រះសីហនុ មានភាពស្រស់ស្អាត និងធ្វើឲ្យភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស​បានមកកំសាន្ត ផងដែរ។


ជាក់ស្តែង ដូចដែលប្រិយមិត្តបានជ្រាបហើយ កាលពីថ្ងៃម្សិលមិញ ក្រុមយុវជនសំរាម ពុកម៉ែ ជាច្រើនបានស្គាល់ ក្រុមរបស់លោកក៏បានទៅចូលរួមក្នុងការប្រមូលសំរាមនៅទីក្រុងព្រះសីហនុដែរ។ 


ដោយឡែកនៅមុនលោកសាន ដារ៉ាវីត ក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន​​ ដោយអារម្មណ៍រំភើប ថា "កំពង់សោមមានខ្សាច់សស្អាត មានសមុទ្រស្រស់បំព្រង គឺជាទីកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ព្រមទាំងទាក់ទងនឹងប្រាក់ចំណូលជាតិផងដែរ នេះជាមុខមាត់របស់ប្រទេសយើង។


ដោយកាលពីព្រឹកមិញ ខ្ញុំ និង ក្រុម ប្រទះឃើញការបោះចោលសំរាមអនាធិបតេយ្យឥតសណ្តាប់ធ្នាប់ជាច្រើនកន្លែងតាមបណ្តោយផ្លូវសាធារណៈខេត្តកំពង់សោម យុវជនណាខ្លះនៅខេត្តកំពង់សោមដែលអាចជួយចូលរួមសំអាតកំពង់សោមជាមួយក្រុមយើងខ្ញុំរៀងរាល់ថ្ងៃសៅរ៍?ជួយ comment នៅខាងក្រោមបន្តិចណា?បើសិនជាប្រមូលបានចាប់ពី១០អ្នកឡើងទៅខ្ញុំនឹងសរសេរលិខិតស្នើរសុំជូនឯកឧត្តម គួច ចំរើន ដើម្បីធ្វើបេសកកម្មនេះជាមួយគ្នា។ សូមអរគុណ?? ទាន់មានគាត់នៅទីនោះ !"។


ប្រភព៖ Life Unlock