បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phollen បានបង្ហោះសារសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់បងប្រុសម្នាក់ ដែលគាត់មានជំងឺហើមនិងធំពោះ ហើយពេលនេះពោះវៀនធ្លាក់ចូលពងស្វាស់ទៀត គឺកាន់យ៉ាប់ហើយ។

នៅក្នុងគណនីហ្វេសប៊ុកក៏បានបង្ហោះសារថា "មេត្តាដល់ពួកគាត់ផងទៅណា៎៎....ថ្ងៃ មុនខ្ញុំជំរាបជូនម្តងហើយ អ៊ុំពូមីង យាយតា បងប្អូន សប្បុរស ។ ពេលនេះអាការៈ ជំងឺរបស់គាត់កាន់ខ្លាំងហើយ បើពុំមានការព្យាបាល ។ ប៉ុន្មាន ថ្ងៃមុន គ្រាន់តែហើមនិងធំពោះ តែពេលនេះ ( ពោះវៀនធ្លាក់ចូលពងស្វាស់ទៀត ) គឺកាន់យ៉ាប់ហើយ.... #អាណិតខ្លោចចិត្តណាស់! ពួកខ្ញុំ គណៈកម្មការវត្ត បាននាំគ្នាធ្វើ ខ្ទមអោយនៅហើយ តែមិនមានលទ្ធភាពជួយព្យាបាល.....ម្តាយក៍មិនស្គាល់លុយ កូនក៍មិនច្បាស់ ហឺ...ជីវិតអើយជីវិត ។បញ្ជាក់: ពួកគាត់ នៅភូមិ អាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ! ជិតផ្ទះខ្ញុំ !" (លេខខ្ញុំ 097.6420074)។

ក្រោយពីបានទៅដល់មន្ទីរនិងពិនិត្យរួចរាល់ហើយនោះ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ញុំ បាទ....#សុំយោបល់ពីបងប្អូនសប្បុរសទាំងអស់គ្នាផង...!
បន្ទាប់ពីខ្ញុំបានជូន យុវជន ហង្ស សៅ ដែលមានជំងឺ ហើយទុរគតទៀតនោះ ពេលនេះបានដល់មន្ទីពេទ្យបង្អែកខេត្តក្រចេះហើយ ។ ក្រោយពី លោកគ្រូពេទ្យពិនិត្យ និង ឆ្លងយោបល់ រួចមក លទ្ធផល គឺ ជំងឺ " ស៊ីស្តូរ និង ក្រឹនថ្លើមអស់ហើយ " ( ?គ្មានសង្ឃឹម? ) ដោយទឹករំអៀរ ហៀរចូលពងស្វាស់ មិនមែនពោះវៀនធ្លាក់ចូលឡើយ ហើយក៍សល់ពេលខ្លីដែរ ។ តើគួរធ្វើយ៉ាងណាបន្ត?"។



ប្រភព៖ Phollen