ដំណឹងក្តៅៗ ! អស់ក្តីបារម្ភទៀតហើយ នៅពេលនេះ សាច់ជ្រូកលក់នៅផ្សារ សុទ្ធតែមានត្រាបញ្ចាក់ពីមន្ត្រីជំនាញ ថាជាសាច់ល្អ សាច់មិនឆ្លងជំងឺ...
ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅក្នុងពេលនេះជំងឺឆ្លងកាចសាហាវ តាមរយៈសាច់ជ្រូកដែលគេហៅថា ងឺប៉េស្តជ្រូកអាហ្វ្រិកពេលនេះជំងឺមួយនេះកំពុងតែធ្វើការរាតត្បាត យ៉ាងខ្លាំងទៅលើបងប្អូនខ្មែរយើងនៅតាមបណ្តាលខេត្តជាច្រើនដូចជា ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងនៅខេត្តតាកែវ៕

បើយោងទៅតាមការបញ្ចាក់ពីសំណាក់មន្ត្រីដែលជំនាងទៅលើខាងសាច់ជ្រូក បានបញ្ចាក់ឲ្យដឹងថា សាច់ជ្រូកគ្រប់ទីសត្វឃាត ក្នុងរាជធានីភ្នំពេញ ដែលយកមកលក់នៅតាមផ្សារ សុទ្ធតែមានបោះត្រា បញ្ជាក់ពីគុណភាពសាច់ និងធានាថា ជាជ្រូក មិនមានជំងឺ។

ហើយម្យា៉ងវិញទៀត សាច់ជ្រូកនៅផ្សារដើមគរ ត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យ ដោយបោះត្រាបញ្ជាក់ពីគុណភាពត្រឹមត្រូវ ដែលប្រជាពលរដ្ឋ អាចបន្តហូបសាច់ជ្រូក ដោយសប្បាយ គឺមិនបារម្ភពីជ្រូកឈឺងាប់ ដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះឡើយ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។