សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ អាចយកកូនជាមធ្យមចន្លោះពី៥ទៅ៦នាក់ ក្នុងមួយគ្រួសារ ដើម្បីលើកស្ទួយប្រទេសជាតិឲ្យកាន់តែរីកចំរើន និងបង្កើនប្រជាជនឲ្យកាន់តែរីកដុះដាលក្នុងប្រទេសកម្ពុជា។
.jpg?1563172290)
សម្តេចបានបន្តថា យោងតាមអត្រាប្រជាជនយើងសរុបចំនួន ១៥,២ លាននាក់ ដែលចំនួននេះនៅតិចនៅឡើយ ព្រោះទឹកដីប្រទេសកម្ពុជាមិនមែនតូចនោះតែ ប្រជាជនសរុបគួរតែទ្វេដងបានត្រូវ ។ ដូចនេះប្រទេសជនសរុបគួរតែប្រមាណ៣០លាននាក់។
.jpg?1563172296)
ក្នុងនោះដែរ ក្រឡែកមើលប្រទេសជិតខាង និងប្រទេសជឿលឿន រដ្ឋាភិបាលកំពុងតែមានការព្រួយបារម្ភដោយសារតែ ពួកគេរវល់ការងារ មិនសូវគិតគូរពីរឿងកូន មកដល់ផ្ទះហត់សំរាករៀងៗខ្លួន។ ដូចនេះហើយ ទើបសម្តេចបានលើកទឹកចិត្ត ប្រជាជនកម្ពុជា គួរតែយកកូនអោយបានច្រើន កុំយកច្រើនពេក ត្រឹម៥ ទៅ៦នាក់ គឺល្អសមល្មម។ ពីមុនប្រជាជនកម្ពុជាក៏មិនតិចដែរ តែដោយសារតែសម័យប្រល័យពូជសាសន៍ធ្វើឲ្យប្រជាជនស្លាប់បាត់បង់ជីវិតអស់រាប់លានអ្នក មកដល់ពេលនេះនៅសល់ត្រូវ១៥,២ លាននាក់។
.jpg?1563172303)
.jpg?1563172303)