សមត្ថកិច្ចជំនាញ ចាប់សាច់ជ្រូកជាង ៣០០គីឡូក្រាមដុតបំផ្លាញចោល ម្ចាស់ប្រាប់ថាសាច់នេះថ្លៃណាស់....
-

ខេត្តកំពត: ក្រុមការងារជំនាញខេត្ត និងស្រុក សហការជាមួយមន្ត្រីមូលដ្ឋានឃុំឈូក បានចុះចាត់វិធានការ ឃាត់ចាប់ ដកហូតសាច់ជ្រូកឈឺចំនួន ០៣ក្បាល ស្មើនិងចំនួន៣១២គីឡូក្រាម ដុតបំផ្លាញចោលដែលអាជីវករត្រៀមដាក់លក់នៅលើទីផ្សារកាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ២០១៩  រដ្ឋបាលស្រុក សូមអរគុណដល់ក្រុមការងារជំនាញខេត្ត និងស្រុក និងមន្ត្រីមូលដ្ឋាន ដែលបានបំពេញការងារយ៉ាងល្អ ក្នុងការការពារសុខមាលភាពជូនប្រជាពលរដ្ឋក្នុងស្រុក៕