កុំដាច់ចិត្តអូសរំលងអី...លោកពូពិការភ្នែកម្នាក់ ខំប្រឹងធ្វើការដុតឡធ្យូង ដើម្បីបានប្រាក់បន្តិចបន្តួច យកទៅមើលជំងឺប្រពន្ធ និងកូនដែលមានសតិមិនគ្រប់...(មានវិដេអូ)
ស៊ីហៀង
-

ជីវិតមនុស្សម្នាក់ៗកើតមកក្នុងលោកយើងនេះ ប្រាថ្នាមានរូបកាយពេញលេញ និងប្រាក់កាក់ចាយពេញៗដៃ​ គ្មាននរណាម្នាក់ប្រាថ្នាចង់បាន ភាពក្រខ្សត់ និងពិការភាពនោះឡើយ។ តែព្រហ្មលិខិតពិតជាគ្មានត្រាប្រណៃដល់មនុស្សនោះឡើយ ហើយយើងមកមើលពីជីវិតរបស់គ្រួសារក្រីក្រមួយនេះវិញ ស្ទើរតែស្រក់ទឹកភ្នែក ដោយលោកពូពិការភ្នែកម្នាក់ ខំប្រឹងធ្វើការដើម្បីយកប្រាក់ទៅមើលជំងឺរបស់ភរិយា និងចិញ្ចឹមកូនតូចទៀតផង។


ជីវិតដែលពោលពេញទៅដោយ ការលំបាក រកព្រឹកខ្វះល្ងាច មួយគ្រួសារនេះ ធ្វើឲ្យមហាជន ពោលពាក្យអាណិតគ្រប់គ្នា មិនគួរណា ជីវិតគាត់កំសត់ដល់ថ្នាក់នេះនោះទេ នេះឬជីវិត ។ ពេលខ្លះអ្នកកើតមកមានសព្វគ្រប់ហើយ តែនៅតែមានការលំបាក​ចុះទម្រាំតែគាត់ដែលជាជនពិការភ្នែក​ នោះតើគាត់លំបាកខ្លាំងយ៉ាងណា?

 


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Nourn Sobourn"បានបង្ហោះសារដោយក្តីក្តុកក្តួលថា "អាណិតណាស់ ទៅដល់កន្លែងដុតឡធ្យូងលោកពូពិការភ្នែកទាំងពី​ ពេលបានឃេីញហេីយលេីសពីណិត​ ដេីម្បីចិញ្ចឹមប្រពន្ធមានជំងឺរាំរៃ​ ធ្លាក់ឈាម​ និងកូនប្រុសសតិមិនគ្រប់​ អ្វីដែលអាសូរជាងនេះទៅទៀតគាត់ត្រូវរកលុយសងបំណល់គេទៀត​ ព្រោះខ្ចីលុយមេីលជំងឺប្រពន្ធ​

សូមបងប្អូនទាំងអស់សប្បុរសជនជួយគាត់ដោយក្តីអាណិតផងចុះគាត់នៅភូមិ​ អូរកោះគគី​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ។ក្រុមខ្ញុំនិងទៅជួបគាត់ឆាប់ៗនេះ​ call 0965056900 ។ប្រភព​ (អាចារ្យ​ ចិត្ត​ធម៌​)៕


មានវិដេអូ៖



ប្រភព៖ Nourn Sobourn