កុំភ្លេចដាក់អាវភ្លៀងតាមខ្លួនផង...កម្ពុជាយើងមិនមានភ្លៀងធ្លាក់ខ្លាំង​ ចាប់ពីថ្ងៃទី...
-

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះថា ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ គួបផ្សំនឹងវិសម្ពាធមួយដែលស្ថិតនៅក្នុងបាតសមុទ្រប៉ាសុីហ្វិកភាគខាងលិច។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះ ៥ ឈ្មោះ ដាណាស់ (Danas) នាថ្ងៃស្អែក មានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត ។ កម្ពុជាយើង បានត្រឹមទទួលនូវឥទ្ធិពលតែប៉ុណ្ណោះ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យ៖


១- បណ្តាខេត្តនៅមាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ។

២- បណ្តាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ទន្ទឹមនោះ ក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។

៣- បណ្តាខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះ ភ្លៀងខ្លាំងផងដែរ។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាប ជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសបងប្អូនប្រជានេសាទ និងភ្លៀវទេសចរណ៍តាមតំបន់ឆ្នេរ និងកោះ៕