បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ នៅលើបណ្តាញសង្គមរបស់លោក ដោយលោកបានទៅជួបជាមួយប្អូនប្រុស ដែលមានដំបៅជើង រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយលោកបានរៀបរាប់ថា "កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៦ ខែ កក្ដដា ឆ្នាំ ២០១៩ យេីងខ្ញុំបាននាំយកថវិកា សប្បុរសជនចំនួន ១៦០០ ដុល្លារ អង្ករ ៥០ គ.ក្រ មី ៣ កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ៣ គ.ក្រ ជូនដល់ប្អូនប្រុស ស៊ុម វេត ដែលមានជំងឺរលួយជេីងខាងឆ្វេង អស់រយៈពេលជាង ១ ខែ មកហេីយ ហេីយមានជីវភាពក្រីក្ររស់នៅភូមិ កកោះ ឃុំសំពងជ័យ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។

ខ្ញុំបាទជួសមុខអោយប្អូនប្រុស ស៊ុម វេត និង ក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណចំពោះ សប្បុរសជនទាំងអស់ និង សូមគោរពជូនពរ សប្បុរសជន ទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរេីន ជានិច្ចនិរន្ត ។

អាជ្ញាធរឃុំ ដែលមានលោកស្រីមេឃុំ និង អាជ្ញាធរស្រុកជេីងព្រៃ បានរៀបចំចាត់ចែងរថយន្តនាំយកទៅព្យាបាលនៅមន្ទីរពេទ្យនៅព្រឹកនេះ ។

លោកបានបន្ថែមទៀតថា "ប្រជាជនក្នុងមូលដ្ឋានឈឺគ្មានលុយព្យាបាល លោកស្រី មេឃុំ សំពងជ័យ បានទាក់ទងទៅមន្ទីរពេទ្យស្រុក យករថយន្តពេទ្យមកដឹកទៅមន្ទីរពេទ្យស្រុកដេីម្បីទទួលការព្យាបាល ។ ប៉ុន្តែដោយស្ថានភាពដំបៅធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យស្រុក បានលាងមុខរបួសរួចដឹកបន្ដទៅមន្ទីរពេទ្យលោកសង្ឃនៅរាជធានីភ្នំពេញនៅថ្ងៃដដែលនេះតែម្ដង ។

សូមជម្រាបពីមូលហេតុខ្លះៗពីជម្ងឺរបស់ប្អូនប្រុស. ស៊ុម. វេត កាលពីខែមុនប្អូនបានទៅធ្វើជាកម្មករសំណង់នៅខេត្តរតនគីរី ហើយបានដួលម៉ូតូធ្វើអោយមានរបួសក្រោយមកក៍បានបន្តធ្វើសំណង់ទៀតហើយគេប្រើលាងអាងទឹក ដែលអាងនោះគេត្រាំលាងផ្លែ ( សម្រាប់ទុកបានយូរ ) ដោយមានមុខរបួសហើយដជើងធ្វើការលែងកើតទើបត្រឡប់មកផ្ទះវិញនៅភូមិកកោះ ឃុំសំពងជ័យ. ដោយក្រីក្រផងហើយក្នុងគ្រួសារឪពុកឈឺ ម្ដាយឈឺភ្នែកទៀតនោះ គាត់មិនមានលុយទៅព្យាបាលក៍សម្រេចរកគ្រូខ្មែរស្ដោះ ហើយមិនបានរាយការណ៍អាជ្ញាធរនោះឡើយ។


ប្រភព៖ Pheng Vannak News