ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានមន្រ្តីពាក់ព័ន្ធនិងក្រុមហ៊ុនចំនួនពីរ ដែលប្រើប្រាស់ផ្លូវនេះ សម្រាប់ការដឹកនាំចេញពីការដ្ឋាន សំណង់របស់ខ្លួន ធ្វើឲ្យខូចផ្លួវកន្លងមក។

នៅក្នុងកិច្ចប្រជុំនោះ មន្រ្តីសាលាខេត្តព្រះសីហនុបានថ្លែងថា កំណាត់ផ្លូវលេខ៧០៥ នៅមុខសាលាខេត្តព្រះសីហនុ ចាប់ពីព្រះរាជដំណាក់ទៅដល់មុខផ្លូវ ចូលភោជនីយ៍ដ្ឋានឆ្នេរថ្មី ដែលកំពុងរងការខូចខាត នឹងចាប់ផ្ដើមបើកការដ្ឋានជួសជុលថ្មី នៅទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

មន្ត្រីដដែលបញ្ជាក់ថា ខាងក្រុមហ៊ុនទាំងពីរបានយល់ព្រមធ្វើផ្លូវនេះ សងជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកម្រាស់៣តឹក មានគ្រឹះថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ ក្នុងនោះក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់មួយកន្លែងនៅជិតសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត ដោយក្រុមហ៊ុននឹងចាប់ផ្តើម ជួសជុលកំណាត់ផ្លូវ ប្រវែងប្រហែល១០០០ម៉ែត្រនេះឡើងវិញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយគ្រោងចំណាយពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល ៥ឆ្នាំបន្តទៀត។ ជាមួយនេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក៍បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវនេះ ឲ្យបានហ្មត់ចត់បំផុត៕
















ប្រភព៖ Huy Bunleng