ចូលរួមត្រេកអរផងលោកពូ...ដោយមើលឃើញពីទុក្ខលំបាករបស់លោកពូពិការភ្នែក ដែលខំប្រឹងរកលុយមើលជំងឺភរិយា និងកូននោះ ឧកញ៉ា ទៀត វិចិត្រ បានឧបត្ថម្ភទឹកប្រាក់ចំនួន...
-

ភ្នំពេញ៖​ កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានធ្វើការចែករំលែក ពីទុក្ខលំបាករបស់លោកពូពិការភ្នែកម្នាក់ រស់នៅយ៉ាងកំសត់ វេទនា ជាមួយភរិយាដែលមានជំងឺរ៉ាំរ៉ៃ និងកូនប្រុសម្នាក់ដែលមានសតិមិនគ្រប់ ដោយលោកពូធ្វើការនៅក្នុងឡធ្យូង ដើម្បីបានប្រាប់បន្តិចបន្តួច យកទៅព្យាបាល និងមើលថែកូនប្រុសនោះ។


ដោយឃើញពីក្តីលំបាកវេទនា របស់គ្រួសារលោកពូ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលពុកម៉ែ បងប្អូ​ន​ តែងតែសរសើរមិនដាច់ពីមាត់ ពីទឹកចិត្តលដ៏ល្អរបស់លោក ដែលលោកបានជួយដល់លោក យាយ លោកតា​ និងក្មេងកំព្រា ជាច្រើន នោះ ពេលនេះលោកក៏បានជួយជាថវិការ ដល់គ្រួសារលោកពូពិការភ្នែកចំនួន៨០០,០០០៛(បែតសិបមុឺនរៀល) ដើម្បីសម្រួលដល់ទុក្ខលំបាក របស់លោកពូ។


បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានបង្ហោះសារថា "លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៨០០,០០០៛(បែតសិបមុឺនរៀល) ជូនចំពោះគ្រួសារក្រីក្រមួយគ្រួសារដែលមានប្តីពិការភ្នែកទាំងសងខាង មានឈ្មោះ កែវ ណាង អាយុ៥៣ឆ្នាំ មានប្រពន្ធ ឈ្មោះ វៀង ហឿន អាយុ៥៥ឆ្នាំ នឹងមានកូនប្រុសចិញ្ចឹមម្នាក់ អត់ចេះនិយាយនឹងមានសតិមិនល្អ រស់នៅភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រោយទទួលបានជំនួយនេះគ្រួសារក្រីក្រកំពុងជួបការលំបាក ក៏បានសុំថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ" ៕


ប្រភព៖​ Huy Bunleng