អាណិតណាស់ម្ចាស់ថ្លៃអើយ...ជាមនុស្សម្នាក់ដែលធ្លាប់តែផ្តល់សំណើចដល់មហាជន តែពេលនេះត្រូវមកចោះបំពង់ក ចង់និយាយអ្វីក៏លេងកើត...(មានវិដេអូ)
ស៊ីហៀង
-

មួយរយៈពេលនេះ មានតារាកំប្លែងជើងចាស់ជាច្រើន បានធ្លាក់ខ្លួនឈឺ ជាបន្តបន្ទាប់ ធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ព្រោះតែពួកគាត់ធ្លាប់តែផ្តល់សំណើចដល់មហាជនទូទាំងប្រទេស ។ ដោយឡែកតារាកំប្លែង នាយ សានម៉ៅ ដែលកំពុងតែមានជំងឺសួត និងចោះបំពង់ក និយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោក អុឹម ជីវ៉ា បានទៅសួរសុខទុក្ខ លោកពូសានម៉ៅ ពិតជាគួរឲ្យសង្វែកខ្លាំងណាស់។ លោកបាននាំយកថវិការ និងគ្រឿងឧបភោគបរិភោគ ទៅជូនលោកពូ ដើម្បីជួយសម្រួលដល់ការលំបាកផងដែរ។ លោកបានរៀបរាប់ថា៖ 

សូមជួយស៊ែមួយផង? videoគួអោយអាសូតារាកំប្លែងនាយ សានម៉ៅធ្លាក់ខ្លួនឈឺចោះបំពង់ករនិយាយលេងកើត ??! នៅរសៀលនេះខ្ញុំបាទអុឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួតនិងចោះបំពង់ករនិយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


អំណោយរួមមាន អង្ករនាងខុនចំនួន៥០គីឡូក្រាម , ទឹកសុទ្ធ២កេះ ទឹកក្រូចពីកេះ និងថវិការចំនួន ៤០មុឺនរៀល ស្ថានភាពនាយសានម៉ៅក្នុងពេលនេះបានធូស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុក្ខដាក់ឧត្ថម្ភពីសំណាក់សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។


ក្នុងឱកាសចុះសួសុខទុក្ខនេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅក៏បានផ្តាំផ្ញើសួសុខទក្ខ និងជូនពរដល់នាយសានម៉ៅអោយឆាប់ជាសះស្បើយពីជំងឺនិងវិលត្រឡប់ចូលបំរើវិស័យសិល្បៈវិញ ។ ដោយក្តីគោរព: អុឹម ជីវ៉ា


មានវិដេអូ៖



ប្រភព៖ អុឹម ជីវ៉ា