វិដេអូស្តែងៗ...ក្មេងស្ទាវបង្ហោះម៉ូតូ ភ្លាត់ស្នៀត ប៉ះឡាន ផ្លោងមកប៉ះម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ និងរបួសចំនួន...(មានវិដេអូ)
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "អ៊ុក មុន្នី" បានបង្ហោះវីដេអូ ស្តែងៗពីសកម្មភាពក្មេងស្ទាវពីរនាក់ បានជិះម៉ូតូបង្ហោះ ភ្លាត់ស្នៀត ជ្រុលទៅបុករថយន្ត ហើយខ្ទាតមកប៉ះម៉ូតូមួយគ្រឿងទៀត ដែលកំពុងតែធ្វើដំណើរ។


ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្រុងប៉ោយប៉ែត ដែលធ្វើឲ្យមនុស្សចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "Videoស្តែងណាស់ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃមុិញ នៅក្រុងប៉ោយប៉ែត ស្លាប់ ០១នាក់ រងរបួសធ្ងន់ ០១នាក់ ឥឡូវទទួលដំណឹងបន្ថែម ស្លាប់២ រងរបួស១"។


យ៉ាងណាមិញ ក្រោយពីបានឃើញវិដេអូភ្លាមនោះ ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍អាណិត អ្នកដែលជិះជិតនោះ ដែលត្រូវបានរងរបួស ដោយមិនខ្លួន។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនសូមអំពាវនាវដល់ក្មេងស្ទាវទាំងអស់ ពិសេសអ្នកបង្ហោះម៉ូតូតែម្តង សូមមេត្តាគិតពីសុវត្ថិភាពអ្នកដទៃផង ព្រោះថាជីវិតមិនអាចទិញបានទេ៕


មានវិដេអូ៖



ប្រភព៖ អ៊ុក មុន្នី