ភ្នំពេញ៖ ប្រិយមិត្តជាច្រើនកំពុងរង់ចាំថាតើរឿងរបស់ លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា (ENARITA Development Co.,LTD) ដល់ណាហើយ ពីបទឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋក្នុងរូបភាពទិញលក់អចលនវត្ថុ និងតាមរូបភាពដាក់តម្កល់ប្រាក់យកការប្រាក់ (ចងការប្រាក់)។
.jpg?1563518408)
ក្នុងនោះដែរ រឿងនេះកាន់តែធំឡើងៗ ដែលធ្វើឲ្យតារាជួរមុខមួយចំនួនកើតទុក្ខមិនសុខចិត្តចំពោះករណីចាប់ខ្លួន លោក ឌីម សួនណាត ដោយម្នាក់ៗបញ្ចេញប្រតិកម្មថា រឿងនេះមិនពិត ក្នុងការចាប់ខ្លួន គាត់ជាមនុស្សល្អ ធ្លាប់បានជួយមនុស្សរាប់ពាន់នាក់អោយមានជីវភាពប្រសើរ ។
តារាល្បីៗដែលច្រានចោលការចោតប្រកាន់ខាងលើថាមិនមែនជាការពិត មានដូចជា៖ អ្នកនាង ខាត សុឃីម សៅ ឧត្ដម ងួន សុបិន ឃុត វុត្ថា គូម៉ា សុវត្ថិឌី ធារីកា DJ kaka និងតារាប្រុសស្រីល្បីឈ្មោះមួយចំនួនទៀត៕
.jpg?1563518431)
ខ្ញុំជឿជាក់លេីគាត់ ដោយយោងតាមកត្តាជាច្រេីនដូចដែលបងប្អូនជាច្រេីនបានឃេីញស្រាប់ហេីយគឺថា:
1: គ្មានជនឆបោកឯណា មិនរត់គេចវេសពីបញ្ហាទេ។
2: គ្មានជនឆបោកឯណាហ៊ានចូលខ្លួនបំភ្លឺសំណុំរឿងដ៏ធំសំបេីមបែបនេះទេប្រសិនណាបេីខ្លួនមិនត្រឹមត្រូវមែននោះ។
3: គ្មានជនឆបោកឯណាធ្វេីល្អច្រេីនយ៉ាងនេះទេ។
4: គ្មានជនឆបោកឯណាមានការទទួលខុសត្រូវខ្ពស់ និង សឿងបែបនេះទេ...បងប្អូនអាចខមិនបន្ថែមទៀតនូវអ្វីដែលខ្ញុំមិនបានរាយរ៉ាប់អស់ សូមអរគុណ។
.jpg?1563518433)
ប៉ុន្តែជាក់ស្តែង លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita វិនិយោគលើការពុះដីឡូតិ៍លក់បណ្ដាខេត្តមួយចំនួន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង១លានដុល្លារអាមេរិក។
.jpg?1563518440)
គួរបញ្ចាក់ផងដែរថា ជនសង្ស័យឈ្មោះ ឌីម សួនណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជានាយកក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក ជាប់ចោទពីបទ ឆបោករំលោភលើទំនុកចិត្ត និងចេញមូលទានប័ត្រគ្មានសាច់ប្រាក់ ដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានតាមពាក្យបណ្តឹងវរបស់ឈ្មោះ គង់ លាកឃាង ជាពាណិជ្ជករដូចគ្នា ។
.jpg?1563518446)
ឈ្មោះលោក ឌីម សួនណាត សព្វថ្ងៃរស់នៅផ្ទះលេខ៣៤ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងការចាប់ខ្លួននេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ បានទៅប្រើល្បិចបញ្ចុះបញ្ចូលឈ្មោះ គង់ លាកឈាង ឲ្យដាក់ទុនវិនិយោគលើការជួញដូររូបបិយប័ណ្ណអន្តរជាតិ (Forex trading) ជាមួយខ្លួនលើទឹកប្រាក់ចំនួនប្រមាណ១.៣៤៧.២៦០ លានដុល្លារអាមេរិក (មួយលានបីសែនប្រាំពីរពាន់ពីររយហុកសិបលានដុល្លារអាមេរិក) ដើម្បីឲ្យខ្លួន (ឌីម សួនណាត) ធ្វើការជួញដូររូបិយប័ណ្ណអន្តរជាតិ(លេងភាគហ៊ុន) ។
.jpg?1563518459)
លុះដល់ថ្ងៃ កំណត់ដើមបណ្តឹងបានទៅធនាគារ ABA ដើម្បីបើកប្រាក់ ប៉ុន្តែគណនីធនាគាររបស់ឈ្មោះ ឌីម សួនណាត នៅទីនោះពុំមានសាច់ប្រាក់នោះទេ ។ បន្ទាប់មកដើមបណ្តឹងបានព្យាយាមទាក់ទងទៅកាន់ឈ្មោះ ឌីម សួនណាត ជាច្រើកលើកដែរ តែឈ្មោះខាងលើបានបិទទូរស័ព្ទ ដោយមានចេតនាគេចវេស គេចខ្លួន មិនអាចទាក់ទងបាន ដូច្នោះទើបដើមបណ្តឹង សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការលើឈ្មោះ ឌីម សួនណាត តាមផ្លូវច្បាប់ ។
.jpg?1563518449)