អាណិតណាស់...តំណាងសមាគមសិល្បករខ្មែរ នាយ កុយ បាននាំយកថវិការ ទៅជូននាយ ក្តឹប ដែលកំពុងតែធ្លាក់ខ្លួនឈឺ...
-

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ តារាកំប្លែងជើងចាស់ នាយ កុយ តំណាងឲ្យសមាគមសិល្បៈ បាននាំយកថវិការ ទៅជូនមិត្តរួមអាជីព នាយ​ ក្តឹប ដែលកំពុងតែមានជំងឺជាប់ខ្លួន។


នៅក្នុងគណនីហ្វេសប៊ុកលោក ហេង ឡុង បានរៀបរាប់ថា "អរគុណ​នាយ​ កុយ​ ដែលមិនបំភ្លេចមិត្តរួមអាជីប??តំណាងសមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់នាយក្តឹប​ ដែលជាតារាកំប្លែងកំពុងធ្លាក់ខ្លួនឈឺជំងឺ។


សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា"។


ប្រភព៖ Heng Loong