បងប្អូនមួយចំនួនប្រាកដជាបានស្គាល់ DJ Black ដែលលោកជាអតីត ពិធីករ វិទ្យុ ប៉ុស្ត៍107fm ជំនាន់ ជាមួយ ឌីជេ Lion តែមិនគួរណាមកជូបរឿងអកុសលបែបនេះសោះ ។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Nicky Bazz " បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "គាត់ឈ្មោះDJ Black អតីតDJ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៏យ៉ាងធ្ងន់ធ្ងរ បងប្អូនDJ ក៏ដូចជាបងប្អូនខ្មែរយើងទាំងអស់បើបានស្គាល់សូមជួយដល់គាត់ផង ខ្ញុំជួបគាត់ដោយចៃដន្យនៅស្ថានីយ៏ទូរទស្សន៏ហស្សមាស មិនដឹងគួរនិយាយយ៉ាងណាគ្រាន់តែមានអារម្មណ៏អាណិតអាសូរ ធ្លាប់ជាអ្នកសិល្បៈមួយរូបតែមិនសូវមានអ្នកស្គាល់ ហើយក៏បាត់មុខ ដោយសារគ្រោះថ្នាក់ ធ្លាក់ខ្លួនរកតែអង្ករមួយគ្រាប់គ្មាន ចុឹងបើមានបងប្អូនបានស្គាល់ ឬបងប្អូនដែរមានចិត្តអាណិតអាសូរដូចខ្ញុំអាចទាក់ទងមកគាត់ផ្ទាល់ សម្លេងគាត់ពិបាកស្តាប់ពិបាកចំណាំព្រោះគ្រោះថ្នាក់ធ្ងន់ពេក។ លេខទូរស័ព្ទគាត់ 096 749 0790។
ខ្ញុំមិនបានស្គាល់មិនដឹងថាពីមុនគាត់យ៉ាងមិច តែទោះយ៉ាងណាពេលនេះគាត់ទីទាល់ខ្លាំងណាស់ ជួយៗយកតែបុណ្យចុះបងប្អូនយើង???"។
បើតាមសំដីរបស់ភរិយារបស់លោកបានឲ្យដឹងថា "ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោងមួយយប់ ដោយមកពីខេត្តបន្ទាយមានជ័យ ។ ភរិយារបស់លោកបានបន្តទៀតថា ប្តីរបស់គាតបច្ចុប្បន្នមានជំងឺខួលក្បាលត្បៀតជាមួយសរសៃឆ្អឹងខ្នង ហើយពេលនេះ ក្រុមគ្រួសារមួយនេះពិតជាមានការលំបាកជាខ្លាំង ដោយសារតែមិនសូវមានអ្វីហូបគ្រប់គ្រាន់ទេ ។ បច្ចុប្បន្នគាត់រស់នៅក្រោយសាលារៀនចុងព្រែក ពេលនេះផ្ទះរបស់គាត់ គ្មានទឹក គ្មានភ្លើងប្រើទេ ហើយបងស្រីដែលជាភរិយានិងទើបតែរលូតកូនទៀតផង។
ទោះបីជាខ្លួនពិការក៏ពិតមែន តែ DJ Black ក៏មិនបានទៅសុំទានគេនោះដែរ ដោយលោកបាន ធ្វើការបង្រៀនភាសាអង់គ្លេស ដល់ក្មេងតូចៗ បានប្រាក់បន្តិចតែប៉ុណ្ណោះ ។ ដូចនេះសូមបងប្អូនមេត្តាជួយដល់គាត់ផង៕
មានវិដេអូ៖
ប្រភព៖ Nicky Bazz