វិដេអូ ជនល្មើសដកកាំភ្លើងបាញ់តបតជាមួយនិងសមត្ថកិច្ច ធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរតាមផ្លូវ ភ័យស្លន់ស្លោរ រត់ជ្រែកជើងគ្នាព្រៀត...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានដេញតាមបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំម្នាក់ រហូតឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ និងធ្វើឲ្យអ្នកធ្វើដំណើរតាមរត់ជ្រែកជើងគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវ ក្បែរស្ថានទូតចិន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។


បើយោងតាមកាមេរ៉ា សុវត្ថិភាព នៅនឹងកន្លែងកើតហេតុ បានបង្ហាញពីសកម្មភាពចុះបង្រ្កាបជនល្មើស ដែលជនល្មើសបាននឹងកំពុងតែបើកម៉ូតូ ហើយទៅបុកជាម៉ូតូរបស់ប្រជាពលរដ្ឋ រួចក៏ដកកាំភ្លើង ធ្វើឲ្យប្រជាជនភ័យរត់ស្លន់ស្លោរ ចោលម៉ូតូតែម្តង។


លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានក្រុមរបស់លោកបានធ្វើការស៊ើបអង្កេតអស់មួយរយៈពេលមកហើយ ទើឈានដល់ការចាប់ខ្លួន។ លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ ក្រុមរបស់លោក ដកហូតបានកាំភ្លើង K59 មួយដើម ម៉ូតូមួយគ្រឿង និងថ្នាំញៀន៣កញ្ចប់ផងដែរ។


លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យបានដកកាំភ្លើងបាញ់២គ្រាន់ មកលើសមត្ថកិច្ចរបស់លោក ប៉ុន្តែមិនមានអ្នករងរបួសនោះទេ រួចជនសង្ស័យបានរត់ទៅភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ រូចបាញ់សម្តៅជើងមួយគ្រាប់ ។ ភ្លាមៗនោះដោយមានការកិច្ចសហការពីអ្នករត់ម៉ូតូឌុប ក៏បានជួយចាប់ជនល្មើសនេះបានជាក់ស្ដែងតែម្ដង៕


មានវិដេអូ៖



ប្រភព៖ Fresh News