សូមពឹងបងប្អូនជួយស៊ែរបន្តផង...ម៉ាក់ខ្ញុំគាត់មានបញ្ហាខួលក្បាល គាត់បានបាត់ខ្លួន៤ថ្ងៃមកហើយ នៅមិនទាន់មានតំរុយនៅឡើយទេ...
ហ្វេសប៊ុកៈ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sophal SreyPech បានបង្ហោះសារ សូមឲ្យបងអូនមេត្តាជួយចែករំលែក តគ្នាផង ព្រោះពេលនេះគាត់កំពុងតែស្វែងម៉ាក់របស់គាត់ ដែលបានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "រំខាននាក់ទាំងអស់គ្នាជួយស៊ែរបន្តិចបានទេ??????? នាងខ្ញុំបានបាត់ម៉ាក់តាំងពីថ្ងៃសុក្រ សរុបមក4ថ្ងៃហេីយ ហេីយក៏មិនបានចាំថាម៉ាក់ពាក់អាវពណ៍អី ខោអីដែរ?។

គាត់ឈ្មោះ គុយ វណ្ណាត ទីលំនៅបច្ចុប្បន្ន ភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មូលហេតុដែលបាត់ទៅគឺគាត់មានបញ្ហាខួរក្បាលបន្តិចបន្តួច មិនមានបញ្ហាគ្រួសារអីទេ មកដល់ថ្ងៃនេះ នៅតែមិនមានតំរុយណាមួយឡេីយ បេីបងបងបានឃេីញគាត់ ជួយខលមកលេខទូរសព្ទខ្ញុំ017333131 លេខប៉ាខ្ញុំ 070414183 អរគុណ...??????"។


ប្រភព៖ Sophal SreyPech
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។