ចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត...ឯកឧត្តម គួច ចំរើន ស្នើរសុំឲ្យបងប្អូនប្រជាពលរដ្ឋ​ ធ្វើការវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពងាយស្រួលឲ្យក្រុមការងារប្រមូលសំរាម យកទៅ...
ស៊ីហៀង
-

ព្រះសីហនុ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ឯកឧត្តម គួច ចំរើន​ ដែលទើបតែកាន់តំណែងថ្មីៗ ដែលកំពុងទទួលបានការស្រលាញ់ជាខ្លាំង ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅគ្រប់ទីកន្លែង មិនថាតែអ្នករស់នៅខេត្តកំពង់សោមទេ សូម្បីតែបងប្អូនជាដែលរស់នៅតាមបណ្តាខេត្តនានា ក៏ចូលរួមត្រេកអរជាខ្លាំងផងដែរ ព្រោះថាលោកជាមន្រ្តីដ៏គំរូម្នាក់ ដែលយកសុខទុក្ខប្រជារាស្រ្តជាធំ។


ក្រោយពីលោកបានទៅកាន់តំណែងនៅខេត្តព្រះសីហនុ លោកបានធ្វើការងារជាច្រើន ទាំងរឿង បញ្ហាសំរាម និងសំណល់ការដ្ឋានសំណង់ ដែលជាកត្តាដ៏ធំនៅក្នុងខេត្តព្រះសីហនុ។  ក្រៅពីបានធ្វើការប្រមូលសំរាម ដោយឲ្យមានសោភ័ណភាពទីក្រុងឡើងវិញហើយនោះ លោកក៏បានជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផងដែរ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋគោរពស្រលាញ់លោក ជាខ្លាំងនោះ គឺទឹកចិត្តដ៏ល្អវិសេសរបស់លោក ដែលជាហេតុចំណងបំផុត និងមួយទៀត គឺកូនខ្មែរទាំងអស់និងបានទៅលេងកំពង់សោមដូចមុនទៀតផង។


យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា​"បញ្ហាសំរាម និងសំណល់ការដ្ឋានសំណង់ បានកំពុងដោះស្រាយយ៉ាងបន្ទាន់ ដើម្បីរក្សារបៀបរៀបរយ និងសោភ័ណភាពក្រុងព្រះសីហនុ ។


ក្រៅពីនេះ គឺចាំបាច់មានតែការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាសហការចូលរួម «វេចខ្ចប់ និងទុកដាក់សំរាម» ឱ្យបានល្អប្រសើរ ផ្ដល់ភាពងាយស្រួលដល់ក្រុមការងារប្រមូលសំរាម ដើម្បីភាពស្អាតទាំងអស់គ្នា "។


ទន្ទឹមនឹងនេះ មន្រ្តីគ្រប់ជាន់ថ្នាក់ ក៏បានធ្វើការស្នើរសូមដល់បងប្អូនទាំងអស់ មេត្តា ធ្វើការវេចខ្ចប់ សំរាមដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ព្រោះងាយស្រួលឲ្យក្រុមការងារប្រមូលសំរាម ពួកគាត់បានប្រមូលដោយងាយស្រួលផង៕


ប្រភព៖​ប្រជាជន ខេត្តព្រះសីហនុ