អន្ទិត កក្តដា សុភ័ណ្ឌ នឹងនិយាយការពិត ដើម្បីស្វែងរកយុត្តិធម៏សម្រាប់ខ្លួនឯងផងដែរ ...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន​ និងបានធ្វើការរិះគន់ចំពោះ អន្ទិត កក្តដា សុភ័ណ្ឌ ដែលបានថត សាច់រឿងខ្លី បែបអប់រំ ។ នៅក្នុងនោះផងដែរ អន្ទិត កក្តដា សុភ័ណ្ឌ ក៏បាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់រួចរាល់ហើយដែរ ។


ក្រោយពីផ្សឹករួចហើយ អន្ទិត កក្តដា សុភ័ណ្ឌ ក៏បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយភ្ជាប់ជាសារយ៉ាងខ្លីថា​"ខ្ញុំបាទបានហោះមកដល់សហរដ្ឋអាមេរិកវិញដោយសុវត្តិភាពហើយ ពេលយប់នេះម៉ោងនៅស្រុកខ្មែរខ្ញុំនិង Live និយាយពាក្យពិតមួយនិងរកភាពយុតិធម៌ចំពោះខ្ញុំវិញ បើចង់ដឹងកុំភ្លេចចាំស្តាប់ទាំងអស់គ្នាណា??"។


យ៉ាងណាមិញ ក៏មានបងប្អូននៅតែគាំទ្រ អន្ទិត កក្តដា សុភ័ណ្ឌ ព្រោះ លោកប្អូនបានជួយដល់សង្គមជាច្រើន នាពេលកន្លងមក៕


ប្រភព៖​ Kakada Sophorn - កក្កដា សុភ័ណ្ឌ