តារាចម្រៀងវ័យក្មេង លោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងមួយរួប ទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់មិត្តយុវ័យ ព្រោះតែទឹកដមសំលេងដ៏ក្រអួនក្រអៅ ទាក់ចិត្ត មិត្តអ្នកស្តាប់ឲ្យលង់តាមសំលេងរបស់លោក។
តារាចម្រៀង original song រូបនេះ បានបង្ហាញអារម្មណ៍ក្តុកក្តួលក្រោយពីបានឃើញ បេក្ខជនប្រលងក្នុង កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 3 ដោយបានបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា "កូនប្រុស"។
បទចម្រៀងនេះ គឺលោកនិពន្ធឡើង រៀបរាប់ពីក្តីនឹករលឹក និងគោរពស្រលាញ់ លោកអ្នកមានគុណ បងប្អូន ដែលបានជួយមើលថែកូនម្នាក់នេះ ឲ្យធំធាត់ឡើងដោយក្តីស្រលាញ់ ការយល់ចិត្ត ផ្តល់ភាពកក់ក្តៅពីមនុស្សជុំវិញខ្លួននោះ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង វីរៈសិទ្ធ បានរៀបរាប់ថា"ញុំដឹងថាបងបកស្រាយបទនេះទាំងបេះដូងគោរពស្រឡាញ់គ្រួសារ សុំសរសេីរបងដែលទប់ទឹកភ្នែកបានបេីខ្ញុំវិញពេលច្រៀងបទនេះម្តងៗប្រឹងទប់ទឹកភ្នែកមិនចង់ជាប់ បទ(កូនប្រុស) និពន្ធបទភ្លេងនិងទំនុកច្រៀងដោយ ដួង វីរៈសិទ្ធ....."។
បេក្ខជនយើងមានឈ្មោះថា ណម សុផា មកពីខេត្តតាកែវ ដែលធ្វើការបកស្រាយបទចម្រៀង"កូនប្រុស"។











មានវិដេអូ៖
ប្រភព៖ Doung Virakseth Cambodia