កុំដាច់ចិត្តអូសរំលងអី...លោកយាយអាយុ៨២ឆ្នាំ ប្រឹងអូសរទេះអេតចាយ ដើររើសសំបកកំប៉ុង ដើម្បីចិញ្ចឹមជីវិត...(មានវិដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Phorn Chetra " បានបង្ហោះសារថា "ថ្ងៃនេះជួប ជាមួយនឹងលោកយាយ រើសអេតចាយ និងជូនលុយកាក់គាត់បន្តិចបន្តួចសម្រាប់ទិញអាហារហូប។


គាត់តែងតែមកសម្រាក ជិតកន្លែងខ្ញុំធ្វើការ នៅធនាគារ ABA សាខា ខេត្តកំពត។ អង្គុយក្បែរធុងសម្រាម ដោយបញ្ឈរ រទេះអេតចាយចាស់មួយ និងដៃកាន់បាវ មាត់កំពុងតែទំពារបាយក្តាំង លោកយាយ អាយុ៨២ឆ្នាំរូបនេះ ហាក់ដូចជាមានភាពចាស់ជរាណាស់ទៅហើយ តែដោយជីវភាពខ្វះខាត គាត់ខំតស៊ូអូសរទេះ ឆ្លងកាត់វិថីជាច្រើន ដើម្បីរើសយកវត្ថុ សម្ភារៈ ដែលគេប្រើប្រាស់ហើយ ដូចជា កំប៉ុង ភេសជ្ជៈ និងដបទឹកសុទ្ធនិងដបទឹកសុទ្ធជាដើម ដើម្បីដោះដូរជាសាច់ប្រាក់ទិញបាយហូប។


☞ ខ្ញុំគ្មានលទ្ធភាពជួយគាត់ច្រើនទេ តែបើបានឃើញគាត់ ជួបគាត់ ជូនលុយកាក់ឲ្យគាត់ទិញបាយហូបផង។អំពើល្អនឹងជួយឲ្យយើងមានក្តីសុខ"។ លេខទូរស័ព្ទទំនាក់ទំនង ០៩៣ ៦៣០ ៧៦៧។


មានវិដេអូ៖



ប្រភព៖ Prum Thida