បងប្អូនចំណាំមុខវាទុកផង...ពួកនេះ បានដាក់ថ្នាំបុគ្គលិក នៅក្នុងហាងលក់ស្បែងជើងមួយកន្លែង យកប្រាក់អស់៣០០ដុល្លារ...(មានវិដេអូ)
ហ្វេសប៊ុក៖ សម័យនេះ មានករណីឆបោក នឹងបន្លំជាច្រើន ដែលប្រជាជនជាច្រើនបានជួបប្រទះ ហើយក៏មានបងប្អូនខ្លះក៏ត្រូវបានជនខិលខូចមួយចំនួន ក៏ត្រូវបានគេដាក់ថ្នាំយកប្រាក់ មាស និងគ្រឿងអលង្ការផ្សេងៗ។
ជាក់ស្តែងបើយើងមើលតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាព ជនខិលខូចបានបន្លំចូលមកទិញស្បែកជើង ដោយសួរចុះ សួរឡើង ស្រាប់តែអ្នកលក់មានថាធីងធោង វ៉ល់ៗ មិនដឹងកោះត្រើយ ក្រោយពីត្រូវជនសង្ស័យដាក់ថ្នាំ យកប្រាក់អស់លុយ៣០០ដុល្លារបាត់តែម្តង។
នៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sun Dara បានបង្ហោះសារថា "បងប្អូនបើកហាង រកសុីប្រយ័ត្នពួកចោលមួយក្រុមនេះ វាដើរបន្លំទិញ ហើយដាក់ថ្នាំបុគ្គលិកខ្ញុំយកលុយអស់ 300$ ទាំងព្រឹក"។

មានវិដេអូ៖
ប្រភព៖ Sun Dara
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។