នាពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានសម្តែងការរីករាយ ជាខ្លាំង ក្រោយពីឯកឧត្តម គួច ចំរើន បានមកកាន់តំណែងជា អភិបាលខេត្តព្រះសីហនុ ហើយលោកបានកែប្រែមុខមាត់ថ្មី តាមរយៈសកម្មភាពជាច្រើន ហើយលោកក៏បានជួយដោះស្រាយរាល់បញ្ហា ទឹក បញ្ហាសំរាម និងសំណង់នានា។ ទន្ទឹមនឹងនេះ មានប្រជាជន ក៏ដូចជាអាជីវករជាច្រើន ក៏បានសម្តែងការរីករាយ ផងដែរ បន្ទាប់ពីបានជួបលោក ។ នៅក្នុងនោះ ប្រជាជនជាច្រើន សង្ឃឹមថា និងបានទៅលេង ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅកំពង់សោម ជាថ្មីម្តងទៀត។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Vann Hanthey " បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា" នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅឆ្នេរអូឈើទាល ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំអោយបងប្អូន រៀបចំអោយមានប្រព័ន្ធលូ និង ចូលរួមថែរក្សាអនាម័យ បរិស្ថាន ជាពិសេសត្រូវទុកដាក់កាកសំណល់អោយបានត្រឹមត្រូវដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សោភ័នភាព និង កិត្យានុភាព ទីក្រុងព្រះសីហនុ ។ ចំពោះការសាងសង់តូបលក់ដូរនៅឆ្នេរអូឈើទាលត្រូវអនុវត្តតាមស្តង់ដារដែលបានកំណត់ "៕













ប្រភព៖ Vann Hanthey