ផេន ខេក បង្ហោះរូបភាព Pre-Wedding​ ជាមួយនឹងអនាគតស្វាមី យ៉ាងស្រស់សង្ហារ
-

ភ្នំពេញ៖ មានមនុស្សជាច្រើន​ បានស្គាល់ ពីតារាកំប្លែង សម្តែង និងពិធីការិនី​ ដែលទទួលបានការគាំទ្រជាខ្លាំង មួយរយៈពេលក្រោយមកនេះ ។ តារាកំប្លែងរាងមានសាច់រូបនេះ បានប្រាប់ពីដំណឹងល្អមួយ ជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយតារាភេទទីបីរូបនេះ និងជិតរៀបការក្នុងពេលឆាប់ៗនេះ ។


កញ្ញា​ ផេន ខេត បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាត ក្នុងឈុតបុរាណ ដោយធ្វើការថត Pre-Wedding​ របស់ខ្លួន ជាមួយគូរស្នេហ៍ដ៏ស្រស់សង្ហារ ដែលបានស្រលាញ់គ្នាជាយូរមកហើយនោះ។


នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងរូបនេះបានបង្ហោះសារថា "ថ្ងៃនេះមកថតរូបកូនក្រមុំទុកសំរាប់ថ្ងៃពិសេស?អគុណDana Mi ។ អរគុណបង Sy Seven for makeup&hair?"។


កញ្ញា បានបន្តទៀតថា "ខ្ញុំមិនចង់បានមនុស្សល្អពេកទេ សុំត្រឹមតែអាចផ្ដល់ស្នាមញញឹមសុភមង្គល និងក្ដីស្រឡាញ់ដ៏ស្មោះត្រង់មួយទៅបានហើយ☺️❤️"។


ប្រភព៖ ផេន ខេត