នៅថ្ងៃនេះ លោក អុឹម ជីវ៉ា បាននាំយកថវិការ ជូនសំរួលដល់ការលំបាករបស់លោកតារា TikTok ប្អូនស្រីលីន ដែលម្តាយកញ្ញា ដែលម្តាយរបស់ប្អូនស្រីមានជំងឺឆ្អឹងខ្នង ហើយនិងត្រូវវះកាត់ និងត្រូវចំណាយប្រាក់ជាច្រើនផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា "ថ្ងៃនេះខ្ញុំបាទបានមកសួសុខទុក្ខម្តាយប្អូនស្រី សុខលីន តារាTikTok និងបាននាំយកថវិការរបស់អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវសុខវាសនានិងក្រុមគ្រួសាចំនួន ៣០០$ ឧបត្ថម្ភដល់ប្អូនស្រីដើម្បីព្យាបាលជំងឺម្តាយដែលវះកាត់ឆ្អឹងខ្នង សំរាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា១៧៩ ។

តារា TikTok ប្អូនស្រីលីន បាននិយាយថានាងអស់លទ្ធភាពព្យាបាលម្តាយហើយ ព្រោះត្រូវចំណាយច្រើនមួយរយៈពេលនេះនាង ត្រូវចំណាយជិត៧០០០ដុល្លារ នាងគ្មានលុយទេ មានតែសុំអោយបងប្អូនដែលបានឃើញហើយជួយផង ទោះតិចក្តីច្រើនក្តី។

កន្លងមកអ្នកឧកញ៉ា អ៊ូ ឆាយ និង លោកជំទាវ តែងតែយកចិត្តទុកដាក់ជួយដល់ជនករីក្រកុមារកំព្រាចាស់ជរា ពិសេសតែងតែជួយដល់សិល្បករចាសជរាមានជំងឺខ្វះខាតឬស្លាប់ គឺមិនដែលប្រកាន់ថាជាអ្នកណាឬល្បីមិនល្បីឡើយគឺជួយស្មើភាពទាំងអស់ បើបងប្អូនចង់ជួយគាត់សូមទាក់ទងលេខគាត់ផ្ទាល់ 070 267070។ ដោយក្តីគោរពៈ អុឹម ជីវ៉ា"។
មានវិដេអូ៖
ប្រភព៖ អុឹម ជីវ៉ា