ឯកឧត្តម គួច ចំរើន ដែលជាទើបតែកាន់តំណែងមិនទាន់បានប៉ុន្មានខែផង លោកបានធ្វើឲ្យមហាជនមានការសប្បាយរីករាយជាខ្លាំង ក្រោយពីបានឃើញសមទ្ធផលជាច្រើន ដែលលោកកំពុងតែធ្វើ ជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន រង់ចាំការទៅលេង កំពង់សោមជាថ្មីម្តងទៀត បន្ទាប់ពីភាពមិនប្រក្រតីនាពេលកន្លងមក។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហាញពីសកម្មភាពរបស់ឯកឧត្តម ដែលបានចុះធ្វើការត្រួតពិនិត្យដោយផ្ទាល់ ពីបញ្ហាផ្លូវថ្នល់ដែលបានខូចខាត។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ចាប់ផ្ដើមពិនិត្យ និងដោះស្រាយបញ្ហាផ្លូវ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំមន្រ្ដីជំនាញ ដើម្បីចុះពិនិត្យស្ថានភាពតាម បណ្ដាផ្លូវនានានៅក្នុងក្រុងព្រះសីហនុ ដើម្បីរៀបចំផែនការ និងធ្វើការសាងសង់ឡើងវិញនាពេលខាងមុខឆាប់ៗនេះ ដើម្បីដោះស្រាយ និងជាការឆ្លើយតបទៅនឹងបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ"៕











ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ